មិនមែនខ្ញុំជាអ្នកលះបង់ទេ គឺខ្ញុំសរសេរអីពីសត្វពីងពាងទេតើ ។ ថ្ងៃមុនបានមើល
ធីវី គឺគេនិយាយអំពីពីងពាង និងការបន្តពូជរបស់ពួកវា។ មើលហើយគួរអោយអា
ណិត ហើយគួរអោយសរសើរ ។

ដើម្បីបន្តពូជ ពីងពាងឈ្មោលនិងពីងពាងញីត្រូវធ្វើការរួមគ្នា ទាំងកម្លាំងកាយ និង
កម្លាំងចិត្ត ។ ពីងពាងឈ្មោលសុខចិត្តប្រគល់ខ្លួនអោយពីងពាងញីធ្វើជាចំណី បើ
សិនជាពីពាងញីព្រមអោយគេរួមមេថុនកម្ម ។

គួរអោយអាណិតពីពាងឈ្មោលណាស់ ព្រោះត្រូវពីពាងញីខាំស៊ីម្តងបន្តិចៗ ពេល
គេកំពុងតែខំប្រឹងបញ្ចេញកម្លាំងធាតុបន្តពូជ ។ ពេលសម្រេច ជីវិតគេក៏អស់ដែរ ។
មួយជីវិត គេបានស្គាល់រសជាតិស្រីតែម្ដងគត់ ។

ចំណែកពីពាងញីវិញក៏ត្រូវអស់ជីវិតដែរ ពេលណាគេពងរួច ។ គេទាំងពីរលះបង់
ជីវិតរបស់គេ តែអនាគត កូនៗគេប្រមានជិតបីពាន់នាក់ ជាអ្នកបន្តពូជរបស់គេ ។
ពួកគេលះបង់ដែលមនុស្សលោកមិនអាចធ្វើបាន ។

 

តើមានអ្នកណាអាចលះបង់ដូចជាសត្វពីពាងបានទេ ?

ថ្ងៃនេះបាននាំប្អូនៗនិងក្មួយៗទៅបោះប៊ូលលេង ។ មានអីសប្បាយម្យ៉ាងដែរតើ ។

នៅកន្លែងជិតផ្ទះខ្ញុំ មួយហ្គេមតម្លៃ ២ដុល្លារ ។ គ្នាខ្ញុំមានប្រាំនាក់ ជួលស្បែកជើង
មួយគូ ២ដុល្លារ ។ យើងលេងបីហ្គេម សារុបទាំងថ្លៃស្បែកជើងអស់ ៤០ដុល្លារ ។

ឥឡូវកំពុងតែឈឺស្មាផង ឈឺជើងផង អូយយ៉ះ !

ថ្ងៃនេះបាននាំកូនដើរលេងពេញមួយថ្ងៃ រហូតដល់ម៉ោងប្រាំបីល្ងាចទើបនាំកូនយក
ទៅអោយម៉ាក់គេវិញ ។ ពេលនាំកូនទៅដល់មាត់ទ្វារ ក៏បានជួបជាមួយ គូដណ្ដឹង
ម៉ាក់របស់គេ ។ ខ្ញុំក៏លើកដៃ Hi ជាលើកដំបូង គេក៏ស្ទុះមកចាប់ដៃខ្ញុំក្នុងលក្ខណៈ
ជាមិត្តភាព ។ ខ្ញុំក៏ចាប់ដៃគេវិញទាំងនិយាយថា “ It’s nice to meet you” ទាំងមុខ
ញញឹម ។

និយាយរួចម៉ាក់របស់គេក៏សុំអោយយើងទាំងពីរនាក់ប្ដូរលេខទូរស័ព្ទគ្នាដើម្បីងាយ
ស្រួលក្នុងការទាក់ទងគ្នាថ្ងៃក្រោយ ។ ក្រោយមកខ្ញុំក៏អោបថើបកូនទាំងពីរ ព្រម
ទាំងនិយាយលាពួកគេទាំងអស់គ្នា ។ ពេលដើរមកឡាន ស្ទើរតែទន់ជង្គង់ឈាន
ជើងមិនរួច ។ អារម្មណ៏មិននឹង ខ្លួនស្រាលហាក់ដូចជាបានបាត់បង់អ្វីៗទាំងអស់ ។

ពេលបើកឡានត្រឡប់មកផ្ទះវិញ អារម្មណ៏របស់ខ្ញុំមិនដឹងជាទៅដល់ណាទេ ហាក់
ដូចជាអ្វីៗនៅនឹងទាំងអស់ ។ ចេះតែគិតថា ហេតុអ្វីពេលដែលខ្ញុំនិយាយពន្យល់គេ
ប្រាប់គេ ដូចជាងាយម្ល៉េះ ដល់ពេលខ្លួនផ្ទាល់ ហេតុអីបានជាថប់ដង្ហើម តឹងបេះដូង
អីខ្លាំងម៉្លេះ ? ខ្ញុំចេះតែគិតថា តើអនាគតរបស់កូនស្រីខ្ញុំទាំងពីរនឹងក្លាយទៅជាយ៉ាង
ណា ?

ពេលដែលកូនមិននៅជាមួយខ្ញុំ ខ្ញុំតែងតែព្រួយបារម្ភជានិច្ច ។

ពីម្សិលទៅយកកូន ពេលចេញពីធ្វើការ រួចនាំកូនទៅទិញខោអាវ ។ ថ្ងៃនេះនាំកូនទៅ
ដើរលេងនៅ mall អស់មួយថ្ងៃ រួចហើយនាំគ្នាចូលមើលកុនរឿង Transformers 2 ។

ថ្ងៃនេះកូនស្រីខ្ញុំទាំងពីរបានប្ដូរទីលំនៅ ចេញពីទីក្រុង Portland ទៅ Tualatin ជាមួយ
ម៉ាក់និងយាយតារបស់ពួកគេ ។ កាលនៅជិតនេះ ខ្ញុំតែងតែទៅយកគេមកផ្ទះពេលខ្ញុំ
ចេញពីធ្វើការ ។ ឥឡូវ ខ្ញុំមិនអាចទៅយកពួកគេមកផ្ទះបានទៀតទេ ព្រោះកន្លែងនៅ
ឆ្ងាយ ពិបានដឹកទៅដឹកមកពេលដែលខ្ញុំទៅធ្វើការ ។ មើលទៅមានតែថ្ងៃសៅរ៍អាទិត្យ
ទេ ទើបបានជួបមុខកូន ។

ខ្ញុំគិតថាចាំពួកគេអាយុបានដប់ឆ្នាំចាំអោយទូរសព្ទប្រើ តែឥឡូវមិនបាច់ចាំដល់ពេល
នោះទេ ព្រោះខ្ញុំចង់អោយពួកគេទូរសព្ទមកខ្ញុំតាមសេចក្តីត្រូវការរបស់គេ ។ ម្យ៉ាងទៀត
ខ្ញុំចង់ទូរសព្ទទៅនិយាយលេងជាមួយកូនពេលដែលខ្ញុំនៅកន្លែងធ្វើការ ។ ធ្លាប់ពេល
ចេញពីធ្វើការ មានកូនប្រលែងលេង ដល់ឥឡូវច្បាស់ជាស្ងាត់ហើយខ្ញុំ ។ តែសំណាង
ដែរ ព្រោះកន្លែងនោះនៅជិតកន្លែងខ្ញុំធ្វើការ ។

ប្រហែលជាត្រូវទៅដឹកកូនទៅញ៉ាំបាយថ្ងៃត្រង់ជាមួយហើយមើលទៅ ។

តើអ្នកដឹងថា លើលោកនេះមានក្រុមចោរប៉ន្មានយ៉ាង ?

ខ្ញុំគិតថា គឺមានតែពីរយ៉ាងទេ ៖

១. ក្រុមក្រៅច្បាប់
២. ក្រុមស្របច្បាប់

ថាគេចមិនចង់ធ្វើខ្លួនឯងទេ តែនៅតែត្រូវធ្វើខ្លួនឯងដ៏ដែល ។ ថ្ងៃមួយខ្ញុំបានយកឡាន
Toyota ឆ្នាំ៨៦ ទៅអោយគេធ្វើ Transmission Service ។ ពីរថ្ងៃក្រោយមកក៏បាន
សង្កេតឃើញមានប្រេងត្រង់ស្មីស្យុងជ្រាបចេញមកក្រោមឡាន ។ ថាចាំថ្ងៃចន្ទចាំយក
វាទៅអោយគេធ្វើវិញ ដឹងអីដល់ពេលយកទៅ អាជាងនោះបិទទ្វាររត់ចោលកន្លែងមិន
ដឹងពីអង្កាល់ ។

គិតៗទៅ យកទៅជាងក៏នៅតែយ៉ាប់ដ៏ដែល ចំណាយអស់ ៩០ដុល្លារ វាធ្វើអោយឡាន
ឯងលិចប្រេងទៀត ។

ថ្ងៃនោះធ្វើខ្លួនឯង ចំណាយអស់តែ ១៥ដុល្លារ ។

truck_up
លើកខ្លួនឡានឡើងបន្តិចដើម្បីអាចចូលទៅធ្វើក្រោមឡាន ។

១. ដោះខ្ចៅបង្ហូរប្រេងអោយអស់
២. ដោះខ្ចៅទាំងអស់ជុំវិញចានប្រអប់លេខ
៣. ដោះយកចានប្រអប់លេខចេញមកជូតអោយស្អាត

transpan_removed
នោះគឺជាគ្រឿងខាងក្នុងក្រោយពេលដែលបានយកប្រអប់ចានចេញ ។

transpan_gasket
នោះគឺជាប្រអប់ចានជាមួយនិងទ្រនាប់ថ្មី ។

១. ដាក់ខ្ចៅមួយជ្រុងមួយដើម្បីទប់ទ្រនាប់កុំអោយរេខុសរន្ធ
២. យកប្រអប់ចានជាមួយទ្រនាប់និងខ្ចៅទៅដាក់តជាមួយនឹងប្រអប់លេខវិញ
៣. មួលខ្ចៅទាំងអស់ម្តងបន្តិចៗជុំវិញល្មមម៉ាតឹងដៃ (កុំមួលតឹងខ្លាំងពេក)
៤. មួលខ្ចៅសម្រាប់ទប់កុំអោយប្រេងហូរចេញ (ខ្ចៅមួយដែលធំជាងគេ)
៥. ចាក់ប្រេងថ្មីបំពេញវិញ (សូមកុំចាក់អោយលើសកំណត់)
៦. បើកឡានទៅចននៅកន្លែងណាដែលមានដីស្មើ រួចពិនិត្យមើលចំណុះប្រេង បើមិនទាន់គ្រប់
អាចថែមទៀតបាន ។
៧. បើកសាកពីរបីជុំរួចពិនិត្យមើលក្រែងមានប្រេងលិចកន្លែងណា

rose1

rose2

orange_flower2

orange_flower1

straberry
ស្ត្របៀរី (ខ្ញុំថាបន្ដិចទៀតបានផ្លែញ៉ាំ ឥឡូវបានមែន)

mint
ជី

grape
ទំពាំងបាយជូរ

nuwaveoven
តាំងពីបានចង្ក្រាននេះមក សូម្បីតែ BBQ ក្រោយផ្ទះក៏ខ្ញុំប្រើវាដែរ ។

ម្សិលមិញពេលចេញពីធ្វើការរួច ក៏ទៅយកកូន ។ ពេលមកដល់ផ្ទះ ក៏ទៅបើកប្រអប់
សំបុត្រ ស្រាប់តែមានប្រអប់មួយ ។ លើប្រអប់នោះគេដាក់ថា សម្រាប់អ្នក ដែលនៅ
អាសយដ្ឋាននេះ (គឺជាលេខផ្ទះរបស់ខ្ញុំ) ។ ខ្ញុំស្មានតែអ្នកណាផ្ញើអីអោយខ្ញុំក៏ប៉ុន្ដែដូច
ជាឆ្ងល់ ព្រោះនៅលើប្រអប់នេះមានតែរូបស្រីម្នាក់ និងអក្សរដាក់ថា move freely ។

មើលដូចជាគ្មានអីសំខាន់សោះ ដូច្នោះខ្ញុំក៏អោយកូនស្រីខ្ញុំបើកប្រអប់នោះមើល ។
ពេលនោះខ្ញុំកំពុងតែលាងឆ្នាំងដើម្បីដាំបាយ ស្រាប់តែឮកូនស្រីខ្ញុំស្រែកថា Daddy !
Daddy ! It’s just a penty hose. It’s something that Mommy would use ។ ឭ
កូនថាអីចឹងក៏ស្ទុះទៅមើល ទើបដឹងថា អាស្អីគេហ្នឹងសោះ។ របស់អីចឹងក៏ផ្ញើមកដែរ
ផ្ទះខ្ញុំអត់មានអ្នកប្រើផង ។

move_freely1

តើទាំងអស់គ្នាដឹងថានៅក្នុងប្រអប់នេះជារបស់អ្វីទេ ?

ទំព័របន្ទាប់ »