មិនមែនខ្ញុំជាអ្នកលះបង់ទេ គឺខ្ញុំសរសេរអីពីសត្វពីងពាងទេតើ ។ ថ្ងៃមុនបានមើល
ធីវី គឺគេនិយាយអំពីពីងពាង និងការបន្តពូជរបស់ពួកវា។ មើលហើយគួរអោយអា
ណិត ហើយគួរអោយសរសើរ ។
ដើម្បីបន្តពូជ ពីងពាងឈ្មោលនិងពីងពាងញីត្រូវធ្វើការរួមគ្នា ទាំងកម្លាំងកាយ និង
កម្លាំងចិត្ត ។ ពីងពាងឈ្មោលសុខចិត្តប្រគល់ខ្លួនអោយពីងពាងញីធ្វើជាចំណី បើ
សិនជាពីពាងញីព្រមអោយគេរួមមេថុនកម្ម ។
គួរអោយអាណិតពីពាងឈ្មោលណាស់ ព្រោះត្រូវពីពាងញីខាំស៊ីម្តងបន្តិចៗ ពេល
គេកំពុងតែខំប្រឹងបញ្ចេញកម្លាំងធាតុបន្តពូជ ។ ពេលសម្រេច ជីវិតគេក៏អស់ដែរ ។
មួយជីវិត គេបានស្គាល់រសជាតិស្រីតែម្ដងគត់ ។
ចំណែកពីពាងញីវិញក៏ត្រូវអស់ជីវិតដែរ ពេលណាគេពងរួច ។ គេទាំងពីរលះបង់
ជីវិតរបស់គេ តែអនាគត កូនៗគេប្រមានជិតបីពាន់នាក់ ជាអ្នកបន្តពូជរបស់គេ ។
ពួកគេលះបង់ដែលមនុស្សលោកមិនអាចធ្វើបាន ។
តើមានអ្នកណាអាចលះបង់ដូចជាសត្វពីពាងបានទេ ?
ខែ កក្កដា 9, 2009 at 4:13 ល្ងាច
អរុណសួស្តីបង!
អ្វីដែលបងរៀបរាប់នេះវាពិតដែរក៏អី :^) ខ្ញុំអត់ដែលដឹងទាល់តែ សោះ
ខែ កក្កដា 9, 2009 at 9:19 ល្ងាច
សួស្តីម៉ន, នេះជារឿងពិតមែនតើ ។ ដូចជាកណ្ដូបសេះ (កណ្ដូបយាយជី ?) ចឹង គ្រាន់តែខុសគ្នាត្រង់ថា កណ្ដូបឈ្មោលចង់រត់ដែរ តែរត់មិនរួចពីក្រញាំដៃកណ្ដូបញី ។
ខែ កក្កដា 9, 2009 at 5:57 ល្ងាច
អ្ហូ…ចឹង? អានេះគេហៅថា ចេតរោយ លើបង្គង
ខែ កក្កដា 9, 2009 at 7:27 ល្ងាច
គួរអោយអាណិតពីងពាងឈ្មោលណាស់ ចុះបើពីងពាងញីកុំស៊ីមិនបានទេអី?
ខែ កក្កដា 9, 2009 at 10:07 ល្ងាច
បើពីពាងញីមិនត្រូវការម្ហូប វាក៏មិនស៊ីដែរ តែភាគច្រើន ពីងពាងញីស៊ីអាឈ្មោលដើម្បីយកកម្លាំងប្រសូតពង ។
ខែ កក្កដា 9, 2009 at 10:17 ល្ងាច
ធម្មជាតិពិតជាចំលែកណាស់។ គួរអោយសរសើរពីងពាងណាស់។
ខែ កក្កដា 9, 2009 at 11:30 ល្ងាច
កំសត់ណាស់! ចឹងបានពីងពាងឈ្មោលមុននឹងស្លាប់ តែតែបួងសួងឲ្យកើតជាសត្វមាន់គក ជ្រូកបា ឬគោបា
ខែ កក្កដា 10, 2009 at 12:11 ល្ងាច
សុំទោសចុះ ខ្ញុំនៅក្មេងណាស់ ហើយ សង្ហាផង មិនទាន់ចង់ស្លាប់ទេ អត់ក៏អត់ចុះ អារឿង គេ សីុខ្ញុំហ្នឹងទៅមិនរួចទេ ប្រហែលជាអាចឹងហើយបានជាខ្ញុំកម្លោះយូរយ៉ាងហ្នឹង
ខែ កក្កដា 10, 2009 at 5:59 ល្ងាច
គួរអោយអាណិតគាត់ដែរ។
ហឹរ!
ឆាយា
ខែ កក្កដា 11, 2009 at 7:10 ព្រឹក
ទៅសសើរពីងពាង ទៅវិញបើដូចពីងពាង លើលោកនោះ គ្មានទេ បុរសនៅ ស្គាល់ជាតិព្រះមេតែ ម៉ាដង ចប់។ តែអាចប់នឹងស្រួលវាមិនអីទេ ត្រូវគេចិត្តម្តងតិចៗ ទំរាំចេត មិនដឹងជាឈឹយ៉ាងណា? ខ្ញុំថាប្រហែលជា ប៉េដេ នឹងវាកើន សំបូរយ៉ាងណាទេ
ខែ កក្កដា 11, 2009 at 8:42 ព្រឹក
មិនខុសអីពីសត្វឃ្មុំទេ ក្នុងចំណោមសត្វឃ្មុំទាំងអស់មានតែសត្វ ឃ្មុំឈ្មោលមួយទេដែលអាចតស៊ូហើរតាមឃ្មុំរាជនីបាន ដើម្បី ធ្វើការបន្តពូជ ប៉ុន្តែទីបំផុតវាក៏ត្រូវស្លាប់ដូចគ្នា។