ថ្ងៃនេះបាននាំកូនដើរលេងពេញមួយថ្ងៃ រហូតដល់ម៉ោងប្រាំបីល្ងាចទើបនាំកូនយក
ទៅអោយម៉ាក់គេវិញ ។ ពេលនាំកូនទៅដល់មាត់ទ្វារ ក៏បានជួបជាមួយ គូដណ្ដឹង
ម៉ាក់របស់គេ ។ ខ្ញុំក៏លើកដៃ Hi ជាលើកដំបូង គេក៏ស្ទុះមកចាប់ដៃខ្ញុំក្នុងលក្ខណៈ
ជាមិត្តភាព ។ ខ្ញុំក៏ចាប់ដៃគេវិញទាំងនិយាយថា “ It’s nice to meet you” ទាំងមុខ
ញញឹម ។
និយាយរួចម៉ាក់របស់គេក៏សុំអោយយើងទាំងពីរនាក់ប្ដូរលេខទូរស័ព្ទគ្នាដើម្បីងាយ
ស្រួលក្នុងការទាក់ទងគ្នាថ្ងៃក្រោយ ។ ក្រោយមកខ្ញុំក៏អោបថើបកូនទាំងពីរ ព្រម
ទាំងនិយាយលាពួកគេទាំងអស់គ្នា ។ ពេលដើរមកឡាន ស្ទើរតែទន់ជង្គង់ឈាន
ជើងមិនរួច ។ អារម្មណ៏មិននឹង ខ្លួនស្រាលហាក់ដូចជាបានបាត់បង់អ្វីៗទាំងអស់ ។
ពេលបើកឡានត្រឡប់មកផ្ទះវិញ អារម្មណ៏របស់ខ្ញុំមិនដឹងជាទៅដល់ណាទេ ហាក់
ដូចជាអ្វីៗនៅនឹងទាំងអស់ ។ ចេះតែគិតថា ហេតុអ្វីពេលដែលខ្ញុំនិយាយពន្យល់គេ
ប្រាប់គេ ដូចជាងាយម្ល៉េះ ដល់ពេលខ្លួនផ្ទាល់ ហេតុអីបានជាថប់ដង្ហើម តឹងបេះដូង
អីខ្លាំងម៉្លេះ ? ខ្ញុំចេះតែគិតថា តើអនាគតរបស់កូនស្រីខ្ញុំទាំងពីរនឹងក្លាយទៅជាយ៉ាង
ណា ?
ពេលដែលកូនមិននៅជាមួយខ្ញុំ ខ្ញុំតែងតែព្រួយបារម្ភជានិច្ច ។
ខែ កក្កដា 4, 2009 at 4:55 ព្រឹក
កុំគិតទៀត ម៉ន, អ្វីដែលវាទៅ អោយវាទៅៗ, អ្វីដែលវាមកថ្មីទទួលយកមក។ ទោះយ៉ាងណា មិនប្រាកដប្តីក្រោយ របស់ប្រពន្ធម៉ននោះ ស្រលាញ់ប្រពន្ធម៉ន ជាងម៉នស្រលាញ់ប្រពន្ធ នោះទេ។ ម៉ន កុំខ្វល់រឿងចាស់ គិតតែបន្តដំណើរជីវិត ទៅមុខ ជាមួយប្រពន្ធថ្មី ជាមួយអនាគត កូនស្រីទាំងពីរ!
ខែ កក្កដា 5, 2009 at 12:58 ព្រឹក
អរគុណដើមត្នោតមួយ ដែលបានចូលមកជួយអោយយោបល់ ។
គ្រាន់តែយើងស្រលាញ់គេនោះ គឺមិនគ្រប់គ្រាន់ទេ ។ គេមិនខ្វល់ថាយើងស្រលាញ់គេប៉ិនណានោះទេ បើយើងមិនអាចផ្ដល់អ្វីៗដែលគេត្រូវការនោះទេ នោះការស្រលាញ់របស់យើងមានទាំងប៉ុន្មានចំពោះគេ ក៏គ្មានន័យអ្វីដែរ ។ ការពិតខ្ញុំឈប់គិតរឿងហ្នឹងយូរណាស់មកហើយ តែអីឡូវពេលណានឹកដល់ម្ដងៗ ធ្វើអោយខ្ញុំអស់មានសេចក្តីទុកចិត្ត សូម្បីតែខ្លួនឯងផ្ទាល់ក៏អស់ជំនឿដែរ ។
ខ្ញុំគ្រាន់តែសង្ឃឹមថា កូនខ្ញុំអាចមានអនាគតល្អទៅចុះ តែចំពោះរូបខ្ញុំវិញ ខ្ញុំឈប់ខ្វល់អ្វីទៀតហើយ ដើរមួយជំហាន គិតមួយជំហាន ។
ខែ កក្កដា 5, 2009 at 11:56 ល្ងាច
មិនថ្វីទេ ម៉ន!
ពីមុន គេលាក់, ឥឡូវគេបញ្ចេញ បញ្ឈឺចិត្ត ម៉ន ដើម្បីបន្ធូរទ្រូង របស់គេ ព្រោះគេច្រណែនម៉ន ដោយគេបានអួលចិត្ត មិននឹកស្មានថា ម៉ន នឹងមានគូថ្មី (កេសី) បន្ទាប់ពី ម៉ន បានទៅប្រទេសសៀម ជួប កេសី។ ទំនាក់ទំនង ម៉ន-កេសី កាន់តែស្និទ្ធស្នាល នឹងធ្វើអោយគេ កាន់តែអន្ទះអន្ទែង, ជាការប្រាកដណាស់។
ម៉ន កំពុងមានប្រៀបហើយ លើសៃវៀនស្នេហា ដោយមិនដឹងខ្លួន !
ជាការពិត ត្រូវតែគិត អនាគតកូនៗ ទំរាំពួកវាធំដឹងក្តី ចូលមហាវិទ្យាល័យ រកការងារធ្វើ ដោយខ្លួនឯង!
ខែ កក្កដា 6, 2009 at 6:57 ល្ងាច
អត់អីទេដើមត្នោតមួយ ខ្ញុំនិងគេ អត់មានប្រណាំង ប្រជែងអីទេ ។ ខ្ញុំគ្រាន់តែ មានការ តូចចិត្តខ្លួនឯង ព្រោះមិនអាចឃើញមុខកូន ព្រឹក ល្ងាចតែប៉ុណ្ណោះ ។ សូមអរគុណ ដែលបានជួយជាកម្លាំងចិត្ត ។
ខែ កក្កដា 4, 2009 at 7:42 ល្ងាច
That very sad story, I feel so bad Bong Bros I dont know what happen? If i was in that situation. It gonna be alright if your kids more than 18, but now they’re still young and need more time to go through the American life.
ខែ កក្កដា 5, 2009 at 1:22 ព្រឹក
អរគុណ Posoky ដែលបានចូលមកជួយរំលែក ។ អ្វីដែលប្អូនគិត ខ្ញុំក៏ធ្លាប់បានគិតតាំងពីមិនទាន់មានកូនមកម៉្លេះ ។ ខ្ញុំធ្លាប់តែឃើញគេបែកបាក់គ្នា តែមិនដែលគិតថាអាចខ្លួនឯងសោះ ។ មនុស្សពីរនាក់ដែលស្រលាញ់គ្នាច្រើនតែយករឿងនេះ មកនិយាយ ប៉ុន្តែពេលវេលាធ្វើអោយចិត្តមនុស្សប្តូរផ្លាស់ ចិត្តមនុស្សមិនអាចគ្រប់គ្រាន់ទេ ។ ពីមុនពាក្យថាស្រលាញ់ មានន័យខ្លាំងណាស់ តែអីឡូវ ពាក្យថាស្រលាញ់គ្រាន់តែជាពាក្យធម្មតាមួយប៉ុណ្ណោះ ។ អ្នកណាក៏ខ្ញុំឈប់បន្ទោសដែរ គ្រាន់តែអាណិតកូនដែលនៅក្មេងៗពេក ។ បើខ្ញុំអាចក្លាយជាដុំថ្មមែន នោះអ្វីៗក៏ចប់ដែរ តែមិនអាចទេ ព្រោះខ្ញុំគឺជាមនុស្ស មានចិត្តខឹង មានសម្លេងធំតូច មិនចេះយល់ចិត្តស្រីៗ ។ ត្រូវហើយខ្ញុំមិនយល់ចិត្តស្រីៗទេ ។ មនុស្សក្បត់នឹងប្រពន្ធ ប្រពន្ធគេអាចអត់អោនអោយ ខ្ញុំគ្រាន់មិនចូលចិត្តអោយគេសួរដេញដោល គេថាខ្ញុំប្រកាន់ហួស ។ គ្រាន់តែប៉ុណ្ណឹងក៏គេមិនអាចអត់អោនអោយខ្ញុំដែរ ។
បើស្នេហាពិបាកយ៉ាងនេះ ខ្ញុំឈប់ចង់មានស្នេហាអីទៀតហើយ ។
ខែ កក្កដា 6, 2009 at 1:45 ព្រឹក
ចុះបើបងឈប់ចង់មានស្នេហា បងយកអូនទៅទុកនៅកន្លៀតណាទៅបងសម្លាញ់
?
ខែ កក្កដា 6, 2009 at 2:07 ព្រឹក
អីយាស់!! បងម៉ន ចុះបងកេសី ជាអ្នកណាទៅ???
ខែ កក្កដា 6, 2009 at 7:09 ល្ងាច
ងាប់បណ្ដោយខ្ញុំ ! អាល័យតែតូចចិត្ត ឈឺចិត្ត អង្គុយក្រិនគូទ គិតអីមិនលេច ធ្លាយតែផោម ធ្វើអោយវង្វេង ចេះតែគិតផ្ដេសផ្ដាស់ ភ្លេចគិតពីអនាគតភរិយាខ្លួន ។
សុំទោសណាអូនសំលាញ់ ! បងមិនបានយក
អូនទៅទុកឯណា គឺនៅក្នុងប្រអប់បេះដូងបង ដ៏ដែលតើ ។
សុំទោសណាប្អូនបុត្រ, កេសី គឺជាអនាគត ភរិយារបស់ខ្ញុំហ្នឹងឯង ។
ខែ កក្កដា 5, 2009 at 10:32 ល្ងាច
ចឹងផងបង ខ្ញុំទើបតែដឹង!
តែមិនអីទេ សំខាន់គឺយើងស្រលាញ់កូនយើងឲ្យខ្លាំង ចឹងកូនយើងក៏អាចមានសុភមង្គលដែរ!
ដូចពាក្យស្លោកដែលខ្ញុំបង្កើតខ្លួនឯង៖ (ការជួបជុំដ៏ជូរចត់ មិនប្រសើរជាងភាពឯកកោរ)
ខែ កក្កដា 6, 2009 at 7:11 ល្ងាច
អរគុណប្អូនបុត្រ, ពាក្យស្លោករបស់ប្អូនពិតជាល្អមែន ។
ខែ កក្កដា 6, 2009 at 1:58 ព្រឹក
ចូលរួមសោកស្តាយផង
ជីវិតគឺវាយ៉ាងណឹង អ្នកខ្លះសមប្រកបទៅ រីឯអ្នកខ្លះក៏មិនសមប្រកប …
ខែ កក្កដា 6, 2009 at 7:14 ល្ងាច
អរគុណ ម៉ន, ដែលបានចូលមកជួយរំលែក ។ ខ្ញុំយល់ អំពីរឿងជីវិត តែនៅតែមានពេលខ្លះចេះតែឆ្ងល់ ហើយ មិនអស់ចិត្ត ។
ខែ កក្កដា 6, 2009 at 11:54 ព្រឹក
អនុចារ្យ ម៉ន ! ម៉នអីក៏កម្មម្លេះ ? ម៉៉នធ្វើឲ្យខ្ញុំចង់ស្រក់ទឹកភ្នែក ព្រោះអាណិតប្អូន ។ បំភ្លេចគេចោលចុះប្អូន តែកុំបំភ្លេចកូនរបស់ ម៉នទាំងពិរ។ ខ្ញុំដឹងថាមានអារម្មយ៉ាងណា នោះហើយ ព្រោះ ខ្ញុំធ្លាប់ មានសង្សាដែលត្រូវម្តាយនាង បង្ខំឲ្យរៀបការជាមួយប្រុសផ្សេងចោលខ្ញុំ នៅពេលខ្ញុំបានចេញទៅរៀននៅឯក្រៅ ខ្ញុំនឹងនាងធ្លាប់សាងនៅអនុស្យាវរិជាច្រើន តែណោះហើយ រឿងកន្លងជាង ២៥ ឆ្នាំហើយ ខ្ញុំមិនគួរយកវា មកនិយាយទៀតទេ ។ បែរមកនិយាយពីរឿង ម៉ន វិញ ខ្ញុំសូមចូលរួមក្ុនងការ សោកស្ាយ នឹងការឈឺផ្សារបស់ ម៉នផងដែរ។ សូមម៉ន កុំបារម្ភអី ព្រោះបើម៉ន មានជម្ងឺ តើអ្នកណា អាចមើល ម៉ន គ្រាន់តែដឹងថា កូនទាំងពិរត្រូវការ ម៉ន គេស្រឡាញ់ ម៉ន រឿង ប៉ា នឹងំ៉ាក់ គេឥតបានដឹងទេ សូមម៉ន មានស្មារតី រឹងបិុង ដើម្បីកូនស្រីទាំងពីរ ។ ក្នុងនាមខ្ញុំបាទជា មិត្តត្រូវចេះជួយឈឺឆ្អាល ជំនួសមិត្ត ។ បំភ្លេច ចោល ចុះ រឿងដែល មិនគប្បី ម៉ន មានការងារធ្វើ ម៉ន មានផ្ទះនៅ ម៉ន មានកូនស្រីទាំងពីរ ដែលខ្លួនស្រឡាញ់ជាងជីវិត្តរបស់ខ្លួនទៅទៀត ម៉នឥតត្រូវការ នាងទៀតទេ ព្រោះម៉នជា មនុស្សល្អ ឲ្យគេទៅចុំម៉ន ចាត់ដូចជា សុបិន្តអាក្រក់ទៅចុះ ។ម៉នមានពួកយើងនៅទីនេះ ម៉នអាច និយាយលេងសើចបានតើ ខ្ញុំសង្ឃឹមថា ម៉ន មុខជា បានស្រាកស្រន្ត ខ្លះៗ ក្រោយពីអាន នៅការរំលែកទុក្ខខ្លះពី សំណាក់មិត្តយើងទាំងអស់ សូមថែរក្សាខ្លួន!
ខែ កក្កដា 6, 2009 at 7:24 ល្ងាច
សូមអរគុណបងហនុមាន, ការពិតរវាងខ្ញុំនឹងគេ ខ្ញុំបាន ជីកកប់ចោលជាងបីឆ្នាំទៅហើយ ។ ខ្ញុំនិងគេអត់មាន បញ្ហាអីទេ អ្វីដែលធ្វើអោយខ្ញុំតូចចិត្ត ឈឺចិត្ត អួលបេះ ដូងនោះ គឺមកពីខ្ញុំអាល័យកូន អាណិតកូន ដែលមិន អាចឃើញមុខខ្ញុំព្រឹកល្ងាចដូចពីមុន ។
ខែ កក្កដា 6, 2009 at 12:05 ល្ងាច
អូ សុំបន្ថែម បន្តិច បើខ្ញុំជា ម់នវិញ ខ្ញុំធាក់អាមួយហ្នឹង បាក់ ឆ្អឹងខ្នង បាត់ទៅហើយ ហើយប្រាប់វាថា ខ្ញុំ មិនត្រូវការ លេខទូរស័ព្ទវាទេ (សុំទោស ម៉ន ខ្ញុំគ្រាន់តែចង់ Cheer ម៉ន up ទេ កុំប្រកាន់ខ្ញុំអី
!
ខែ កក្កដា 6, 2009 at 7:32 ល្ងាច
អត់អីទេ ខ្ញុំមិនបន្ទោសអ្នកណាទេ កន្លងមកខ្ញុំមានតែ បន្ទោសខ្លួនឯង ព្រោះមិនចេះធ្វើជាប្ដីគេអោយបានល្អ ។
ខ្ញុំមិនចេះយកចិត្តគេទេ សង្ឃឹមថាថ្ងៃក្រោយអូនកេសី អាចជួយខ្ញុំអោយធ្វើជាប្ដីនាងដ៏ល្អ ។
ខែ កក្កដា 9, 2009 at 8:51 ព្រឹក
I’m sorry to hear that. Don’t take it on yourself so hard. Everything happens for a reason. May be you’re better off without her. May be it not meant to be. Let it be.
I’m not aware of your situation,I just joint WordPress two months ago.I’m sorry If I said something to offended you or your friends,I didn’t know what’s going on.
I wish you both the very best. Just remember that love take some hard works and perseverance,patient. Don’t blamed yourself,you have a second chance to make it right. As a friend I wish you both happiness,cherish, and wealth as you both take on a great journey together. God Blessed !
ខែ កក្កដា 9, 2009 at 1:29 ល្ងាច
អរគុណបង, បងមិនបាច់សុំទោសទេ ព្រោះបងមិនដែលនិយាយអ្វីមិនសមផង ។ អរគុណចំពោះពាក្យជូនពរ និងការណែនាំរបស់បង ។