ថ្ងៃនេះកូនស្រីខ្ញុំទាំងពីរបានប្ដូរទីលំនៅ ចេញពីទីក្រុង Portland ទៅ Tualatin ជាមួយ
ម៉ាក់និងយាយតារបស់ពួកគេ ។ កាលនៅជិតនេះ ខ្ញុំតែងតែទៅយកគេមកផ្ទះពេលខ្ញុំ
ចេញពីធ្វើការ ។ ឥឡូវ ខ្ញុំមិនអាចទៅយកពួកគេមកផ្ទះបានទៀតទេ ព្រោះកន្លែងនៅ
ឆ្ងាយ ពិបានដឹកទៅដឹកមកពេលដែលខ្ញុំទៅធ្វើការ ។ មើលទៅមានតែថ្ងៃសៅរ៍អាទិត្យ
ទេ ទើបបានជួបមុខកូន ។

ខ្ញុំគិតថាចាំពួកគេអាយុបានដប់ឆ្នាំចាំអោយទូរសព្ទប្រើ តែឥឡូវមិនបាច់ចាំដល់ពេល
នោះទេ ព្រោះខ្ញុំចង់អោយពួកគេទូរសព្ទមកខ្ញុំតាមសេចក្តីត្រូវការរបស់គេ ។ ម្យ៉ាងទៀត
ខ្ញុំចង់ទូរសព្ទទៅនិយាយលេងជាមួយកូនពេលដែលខ្ញុំនៅកន្លែងធ្វើការ ។ ធ្លាប់ពេល
ចេញពីធ្វើការ មានកូនប្រលែងលេង ដល់ឥឡូវច្បាស់ជាស្ងាត់ហើយខ្ញុំ ។ តែសំណាង
ដែរ ព្រោះកន្លែងនោះនៅជិតកន្លែងខ្ញុំធ្វើការ ។

ប្រហែលជាត្រូវទៅដឹកកូនទៅញ៉ាំបាយថ្ងៃត្រង់ជាមួយហើយមើលទៅ ។