ម្សិលមិញពេលចេញពីធ្វើការរួច ក៏ទៅយកកូន ។ ពេលមកដល់ផ្ទះ ក៏ទៅបើកប្រអប់
សំបុត្រ ស្រាប់តែមានប្រអប់មួយ ។ លើប្រអប់នោះគេដាក់ថា សម្រាប់អ្នក ដែលនៅ
អាសយដ្ឋាននេះ (គឺជាលេខផ្ទះរបស់ខ្ញុំ) ។ ខ្ញុំស្មានតែអ្នកណាផ្ញើអីអោយខ្ញុំក៏ប៉ុន្ដែដូច
ជាឆ្ងល់ ព្រោះនៅលើប្រអប់នេះមានតែរូបស្រីម្នាក់ និងអក្សរដាក់ថា move freely ។
មើលដូចជាគ្មានអីសំខាន់សោះ ដូច្នោះខ្ញុំក៏អោយកូនស្រីខ្ញុំបើកប្រអប់នោះមើល ។
ពេលនោះខ្ញុំកំពុងតែលាងឆ្នាំងដើម្បីដាំបាយ ស្រាប់តែឮកូនស្រីខ្ញុំស្រែកថា Daddy !
Daddy ! It’s just a penty hose. It’s something that Mommy would use ។ ឭ
កូនថាអីចឹងក៏ស្ទុះទៅមើល ទើបដឹងថា អាស្អីគេហ្នឹងសោះ។ របស់អីចឹងក៏ផ្ញើមកដែរ
ផ្ទះខ្ញុំអត់មានអ្នកប្រើផង ។

តើទាំងអស់គ្នាដឹងថានៅក្នុងប្រអប់នេះជារបស់អ្វីទេ ?
ខែ មិថុនា 11, 2009 at 9:39 ល្ងាច
ស្តុយគេទូវ បងម៉ន?
ខែ មិថុនា 11, 2009 at 10:58 ល្ងាច
អេ ! Posoky មានភរិយាហើយ កុំប្រាប់ខ្ញុំថាអត់ស្គាល់ណា ។
ខែ មិថុនា 12, 2009 at 12:05 ព្រឹក
ខែ មិថុនា 12, 2009 at 2:05 ព្រឹក
សួស្តីបង!
អនុញ្ញាតឲ្យខ្ញុំទាយបានទេ? ខ្ញុំទាយថា វាប្រកដជាសម្លីអនាម័យ សម្រាប់នារី មែនទេ… អីយ៉ាដូចជាមិនចង់ហ៊ានថាសោះ ខ្លាចគេថា អ៊ាស
ខែ មិថុនា 12, 2009 at 11:30 ព្រឹក
អូអាហ្នឹង សំរាប់ មិត្តស្រីៗយើង សំរាប់ពេលគេញពេលយប់ (overnight pads)ដើម្បី កុំឲ្យមេអូន ហ្នឹងហាទឹកមាត់ពេលយប់ហ្នឹងណា ។បើអត់ប្រើផ្ញើរឲ្យខ្ញុំមក ខ្ញុំប្រើវានៅពេលណា ខ្ញុំខ្ចិលក្រោក ជុះនោមពេលយប់ !
ខែ មិថុនា 12, 2009 at 7:18 ល្ងាច
មានអ្នកណាចង់ទាយទៀតទេ ?
បើអត់មានស្រីៗចូលមកទាយ ចាត់ទុកថាប្រុសៗយើងគឺមិន
អន់ទេ