ម៉ែអាម៉ៅចេះតែឈឺដើមទ្រូងហើយពិបាកដកដង្ហើមផង គាត់មិនដឹងជាកើតអី
ក៏អោយអាម៉ៅជូនគាត់ទៅពេទ្យដើម្បីអោយគេពិនិត្យ។ ទៅដល់បន្ទីរពេទ្យ គេ
បានធ្វើការសួរសំណួរដូចតទៅ។
គ្រូពេទ្យសួរថា៖ What brought her here?
អាម៉ៅសួរទៅម៉ែវាថា៖ ហេតុអីបានម៉ែឯងមកពេទ្យ?
ម៉ែវាប្រាប់វាថាគាត់ចេះតែឈឺដើមទ្រូង។
អាម៉ៅឆ្លើយទៅពេទ្យថា៖ She’s been having chest pain.
ពេទ្យសួរថែមទៀថា៖ How long has she been having chest pain?
អាម៉ៅគិតមួយសន្ទុះ មិនដឹងជាត្រូវបកប្រែយ៉ាងម៉េច។ វាគិតថា long មានន័យ
ថា ឆ្ងាយ ឫ វែង។ វាគិតថា បើប្រើពាក្យឆ្ងាយវាមិនសម ហើយបើប្រើពាក្យវែង
ក៏វាមិនត្រូវ។ វាខំប្រឹងរកពាក្យផ្សែងទៀត តែវាគិតរកមិនឃើញសោះ។ វាគិត
ថាបើប្រើពាក្យវែងវាមិនត្រូវទេ តែបើប្រើពាក្យប្រវែងប្រហែលជាអាចប្រើបាន។
គិតរួចវាក៏សម្រេចចិត្តសួរទៅម៉ែវាភ្លាន។
អាម៉ៅសួរទៅម៉ែវាថា៖ តើម៉ែឯងឈឺប្រវែងណា?
ម៉ែវាក្រឡេកមើលមុខអាម៉ៅ ដោយឆ្ងល់ថាអាកូននេះវាចង់សួរគាត់យ៉ាងម៉េច?
គាត់ក៏សួរទៅអាម៉ៅវិញ។
ម៉ែវាសួរថា៖ ហ្អែងចង់សួរថាម៉េចហ្នឹង?
អាម៉ៅដឹងថាវាបកប្រែមិនត្រឹមត្រូវទេ តែវារកនឹកមិនឃើញពាក្យផ្សេងទៀត
សោះ ក៏សួរទៅម៉ែវាដ៏ដែលទៀត។ ម៉ែវាប្រហែលជាដឹងថាអាម៉ៅមិនចេះបក
ប្រែអោយត្រឹមត្រូវ ដូច្នេះគាត់គិតមួយសន្ទុះហើយក៏នឹកឃើញថា ប្រហែល
ជាអាម៉ៅចងសួរគាត់ថា តើគាត់ឈឺយួរប៉ិនណា? គាតក៏ប្រាប់អាម៉ៅថាគាត់
ឈឺពីរអាទិត្យហើយ។
ខែ មិថុនា 15, 2008 at 10:48 ល្ងាច
នេះកំប្លែងមែនទែន ។ គ្រាន់តែប៉ុណ្ណឹងក៏យ៉ាប់ដែរ ។
ខែ មិថុនា 16, 2008 at 8:32 ល្ងាច
មិនដឹងជាមានអ្នកដែលត្រូវការអោយអាម៉ៅបកប្រែ
អោយឬអត់?
ខែ មិថុនា 21, 2008 at 9:54 ល្ងាច
ចេះជូនម៉ែទៅពេទ្យ អាម៉ៅពិតជាកូនល្អមែន