គិតៗទៅមនុស្សច្រើនតែមិនពេញចិត្តចំពោះអ្វីៗដែលខ្លួនមាន។ ធ្វើជាមនុស្សមិច
ក៏ចេះតែភ្លេចកាលពីខ្លួនមិនទាន់បាន? 

ពេលចង់បានការងារធ្វើ អង្វរគេអោយទទួលយកធ្វើការ ដល់ពេលបានធ្វើហើយ
ចេះតែរត្អូញត្អែរថាវាពិបាក ប្រាក់ខែមិនសមគួរ ការងារច្រើនអើយច្រើន។

ពេលតាមស្រឡាញ់គេ ខំប្រឹងអើយខំ ទោះគេអោយធ្វើអីក៏ធ្វើដែរ ដល់ពេលបាន
ដូចបំណងឃើញមុខចេះតែធុញថប់ ថាដកដង្ហើមមិនរួច។

កាលមិនទាន់បានធ្វើធំ ចេះតែថាអាអ្នកធំៗល្ងង់ មិនដឹងម៉ង់ទីទុយអី ការងារប៉ិន
នឹងក៏ធ្វើមិនកើត ដល់តែពេលខ្លូនឯងម្តង មានអីខុសពីគេ។

ពេលរកគេបាន ចេះតែថាគេនឹងល្អណាស់ ដល់តែពេលរកគេមិនបានវិញ ស្រាប់
តែថាគេអាគ្រក់ គេមើលងាយ ខំដើរប្រាប់គេអោយដឹងពេញភូមិ។