អាម៉ៅតែងតែនាំប្អូនវាទៅលេងនៅវត្តជិតផ្ទះរាងរាល់ថ្ងៃ។ ថ្ងៃមួយពេលដែលវាទៅ
ដល់វត្ត វាបានឃើញគេឡើងបេះស្វាយយ៉ាងអ៊ូអរ។ វាឃើញគេម្នាក់ៗស្ពាយយក
ស្វាយទាំងថង់ៗ។ ឃើញអញ្ចឹងវាមានចិត្តចង់ឡើងបេះស្វាយដូចគេដែរ។ វាប្រាប់
ប្អូនវាអោយនៅចាំខាងក្រោមដើម។
ពេលដែលវាកំពុងតែឡើង មិនទាន់ទាំងបានបេះស្វាយមួយផងស្រាប់តែមានសង្ឃ
មួយអង្គមកដល់។ ពូកគេឃើញដូចឆ្នោះក៏នាំគ្នាចុះពីដើមស្វាយហើយរត់បាត់ទៅ។
អាម៉ៅទើបតែដឹងថាវាកំពុងតែធ្វើខុសហើយមិនដឹងជាធ្វើយ៉ាងមិច ក៏មានគំនិតគិត
ថា៖
បើអញចុះទៅ លោកពិតជាចាប់អញមិនខាន តែបើអញសម្ងំនៅលើដើមប្រ
ហែលជាគេមើលមិនឃើញទេមើលទៅ។
កំពុងតែគិតស្រាប់តែវាឮសម្លេងមួយហៅវាថា៖
ចៅអើយ! ចុះមក ចុះមកចៅ។
អាម៉ៅឮរួចមិនបានគិតច្រើនក៏ចុះមកក្រោមវិញ។
លោកសង្ឃមួយអង្គនោះបានយកវានិងប្អូនវាទៅអោយថ្វាយបង្គំព្រះ រូចហើយ
បង្ខំអោយវាស្តាប់លោកសូត្រធម៌រហូតដល់ចប់។
ខែ ឧសភា 11, 2008 at 5:48 ល្ងាច
ល្អហើយដែលអោយស្តាប់តែមួយចប់ និងបើអោយស្តាប់៥ចប់មិនដឹងជាយ៉ាងណាទេមើលទៅ ។
ខែ ឧសភា 11, 2008 at 8:13 ល្ងាច
បើអោយវាស្តាប់ដល់ទៅ៥ចប់នោះប្រហែលជាវា
លេងចូលវត្តទៀតក៏មិនដឹង។:D