ឆ្នាំ១៩៨៤ អាម៉ៅបានមកដល់សហរដ្ឋអាមេរិក។ ថ្ងៃតំបូងដែលវាទៅរៀន គ្រូខ្មែរម្នាក់
បាននាំវាដើបង្ហាញគ្រប់ថ្នាក់របស់វា។ គាត់ប្រគល់ក្រាដាស់ថ្នាក និងពេលវេលាដែល
វាត្រូវចូលរៀន។ មួយអាទិត្យក្រោយមក មិនដឹងជាហេតុអីបានជាគ្រូខ្មែរម្នាក់នោះមក
ហៅវាទៅសួរ។

គ្រួខ្មែរសួរ៖ មួយអាទិត្យនេះតើម៉ៅឯងទៅណាបានជាមិនចូលថ្នាក់មួយនេះ?

អាម៉ៅឆ្ងល់យ៉ាងខ្លាំងព្រេះវាមិនបានកិចថ្នាក់ណាមួយសោះ វាក៏សួរទៅគ្រូខ្មែរវិញ។

អាម៉ៅសួរ៖ ថ្នាក់មួយណាទៅលោកគ្រូ?

គ្រូខ្មែរឆ្លើយ៖ គឺថ្នាក់ទីមួយនឹងណា។ គ្រូនោះថាមិនដែលឃើញម៉ៅឯងសោះ។

អាម៉ៅឮហើយក៏ឆ្ងល់យ៉ាងខ្លាំង វាគិតថាមិចបានជាគ្រូមួយនឹងថាវាមិនចូលថ្នាក់។

អាម៉ៅប្រាប់៖ ខ្ញុំចូលថ្នាក់នឹងរាល់តែថ្ងៃតើលោកគ្រូ។

គ្រូខ្មែរឮអាម៉ៅនិយាយអញ្ចឹងគាតក៏គិតថា អាក្មេងមួយនេះមិនទាន់ដឹងអីផងចេះ
និយាយកុហកហើយ គាតក៏សួរថែមទៀត។

គ្រូខ្មែរសួរ៖ បើម៉ៅឯងចូលថ្នាក់នោះរាល់ថ្ងៃ មិចបានជាគេថាមិនដែលឃើញ?

អាម៉ៅឆ្លើយ៖ ដឹងអីគ្រូ មកពីខ្ញុំមិនបានឆ្លើយទេដឹង?

គ្រូខ្មែរឮវាថាអញ្ចឹងគាត់គិតមួយសន្ទុះហើយក៏សួរទៅវាថែមទៀត។

គ្រូខ្មែរសួរ៖ ពេលដែលគ្រូហៅឈ្មោះ តើម៉ៅឯងធ្វើយ៉ាងមិច?

អាម៉ៅឆ្លើយ៖ ខ្ញុំងើបមុខមើលទៅគាត់។

គ្រូខ្មែរសួរ៖ អញ្ចឹងម៉ៅឯងមិនបានឆ្លើយឬលើកដៃទេអី?

អាម៉ៅឆ្លើយ៖ ក្រែងគ្រូនឹងស្គាល់មុខខ្ញុំហើយតើ។

គ្រូខ្មែរប្រាប់៖ ថ្ងៃក្រោយម៉ៅឯងត្រូវឆ្លើយពេលឮគេហៅឈ្មោះ ហើយលើកដៃ
បង្ហាញគេផង។

អាម៉ៅព្រម៖ បាទលោកគ្រូ។