អាម៉ៅចូលរៀនថ្នាក់ទី២ បានពីរបីអាទិត្យរួចមកហើយ។ ថ្ងៃនេះមុននឹងចេញទៅផ្ទះ
អ្នកគ្រួរបានប្រាប់សិស្សទាំងអស់អោយរៀនពន្យល់ពាក្យក្នុងមេរៀនដែលបានអាន
កាលពីព្រឹកមិច។ តែអាម៉ៅដូចជាមិនសូវចាប់អារម្មណ៏សោះ។ ពេលទៅដល់ផ្ទះវា
បោះសៀវភៅទៅកៀនជញ្ជាំង ហើយទាញយកខ្លែងទៅបង្ហោះខាងក្រៅ។
ដល់ពេលល្ងាចទើបវាត្រឡប់មកផ្ទះវិញ។ ពេលបាយរួចម៉ែវាក៏ដេញវាឱ្យទៅដេក។
ពេលនោះទើបវានឹកឃើញពេលអ្នកគ្រូរបា្រប់សិស្សទាំងអស់ឱ្យរៀនពន្យល់ពាក្យ។
វាគិតបន្តិចហើយក៏ដេកលក់បាត់ទៅ។
ស្អែកឡើងពេលមកដល់ថ្នាក់វិញ អាម៉ៅក៏ចាប់ផ្តើមអួតប្រាប់សិស្សរួមថ្នាក់ទាំងអស់
អំពីខ្លែងរបស់វា។ អ្នកគ្រួបានឃើញអញ្ចឹង ក៏ហៅវាអោយឡើងពន្យល់ពាក្យ ដែល
គាត់បានសរសេរដាក់លើក្តារខៀនរួចស្រាច់។
អាម៉ៅអឹមអៀនរូចដើរទៅកាន់ក្តារខៀន។ វាសម្លឹងមើលពាក្យទាំងអស់ហើយស្រាប់
តែបែមកសួរអ្នកគ្រូវិញ។
អាម៉ៅសួរ៖ អោយខ្ញុំពន្យល់មួយណាអ្នកគ្រូ?
អ្នកគ្រូឆ្លើយ៖ មួយណាក៏បានដែរ។
អាម៉ៅសម្លឹងមើលក្តារខៀនយ៉ាងយូរ ហើយក៏សួរអ្នកគ្រូថែមទៀត។
អាម៉ៅសួរ៖ អោយខ្ញុំពន្យល់ពីអីទៅអ្នកគ្រូរ?
អ្នកគ្រូឆ្លើយ៖ ពន្យល់ពាក្យនឹងណា។
អាម៉ៅសួរ៖ ខ្ញុំដឹងហើយ ថាអោយខ្ញុំពន្យល់វាពីអី?
អ្នកគ្រូឆ្លើយ៖ ពន្យល់ពីន័យរបស់វានឹង។
អាម៉ៅងាកមកមើលក្តារខៀនទៀត ម៉ាសន្ទុះក្រោយមកវាក៏បែទៅសួរអ្នកគ្រូទៀត។
អាម៉ៅសួរ៖ ពន្យល់យ៉ាងមិចទៅអ្នកគ្រួរ?
អ្នកគ្រូខឹងយ៉ាងខ្លាំងក៏ស្តីអោយវា។
អ្នកគ្រូស្តី៖ ប្រហែលជាមិនបានរៀនទេម្សិលមិញ។ គ្រូបានប្រាប់ថាអោយនាំគ្នា
រៀនពន្យល់ពាក្យមុនពេលចេញទៅផ្ទះ។ អញ្ចឹងអានពាក្យនឹងទៅមើ។
អាម៉ៅអាន៖ ពាក្យនឹងអានថា តំបន់ ។
អ្នកគ្រូសួរ៖ អើ! តើវាមានន័យយ៉ាងមិចដែរ?
អាម៉ៅឆ្លើយ៖ តំបន់ មានន័យថា ទីកន្លែង ឬស្រុកភូមិ អ្នកគ្រូ។
អ្នកគ្រូសួរ៖ អើ! ត្រូវហើយ មិចក៏មិននិយាយយួរណាស់ហើយ?
អាម៉ៅឆ្លើយ៖ ចុះអ្នកគ្រូឯងអោយខ្ញុំពន្យល់ពាក្យ។ ដឹងពន្យល់យ៉ាងមិចបើវាគ្មាន
ភ្នែកគ្មានត្រចៀកស្តាប់ផង។
ខែ មេសា 24, 2008 at 2:10 ព្រឹក
យីពូកែរកពាក្យពន្យល់ណាស់!!!
ខែ មេសា 25, 2008 at 6:47 ល្ងាច
ahhaha mayang de bong
ខែ ឧសភា 27, 2008 at 8:12 ល្ងាច
គិតទៅ ពាក្យខ្មែរ សំបូរបែប មែន