នៅទី្រកុងម៉ាលីឡា ប្រទេសពីលីពីន អាម៉ៅនិងក្រួសារវាត្រូវរងចាំយន្តហោះដើម្បីជិះ
ទៅកាន់ប្រទេសអាមេរិកក្នុងថ្ងៃស្អែក។ ល្ងាចនោះ គ្រួសារវាមិនដឹងជាបានផ្លែឈើជួរ
ៗពីរបីមកពីណាយកមកហូប។ ដោយជួរពេក ម៉ែវាហូបបណ្តើរពោលបណ្តើរ។

ម៉ែវានិយាយ៖ បើបានអំបិលមកជ្រលក់ប្រហែលជាឆ្ងាញ់ ធើមិញនឹងចេះទៅសុំអំ
បិលគេបាន?

និយាយចប់គាត់ក៏ហៅអាម៉ៅមកសួរ។

ម៉ែវាសួរ៖ អាម៉ៅ! ហ្អែញចេះទៅសុំអំបិលគេទេ?

អាម៉ៅក្រឡែកទៅសួរបងវា។

អាម៉ៅសួរអំបិលគេហៅអី?

សំណាងល្អបងវាធ្លាប់បានរៀនអងគ្លេសខ្លះៗដែរ។ បងវាមិនចាំច្បាស់ក៏ស្ទុះភ្លេតទៅ
បើកកូនសៀវភៅវចនានុក្រមតូចមួយមើ។ បងវាមើលហើយក៏នៅតែមិនច្បាស់ មិន
ដឹងជាគេអានយ៉ាងមិចក៏និយាយប្រកបតិចៗ។

បងវានិយាយ៖ មិនដឹងជាគេហៅថា សល ឬសែល?

អាម៉ៅគ្រាន់តែឮប៉ុណ្នឹងក៏ប្រាប់ម៉ែវាថាវាចេះ។

អាម៉ៅនិយាយ៖ ចាំខ្ញុំទៅសុំអោយ។

និយាយចប់វាក៏ស្ទុះភ្លេតរត់ទៅសុំអំបិលគេនៅកន្លែងផ្ទះបាយ។ ដល់ពេលទៅដល់
វាឃើញចុងភៅម្នាក់កំពុងតែរៀបទុកដាក់ វាក៏សួរចុងភៅនោះភ្លាម។

អាម៉ៅសួរ៖ អារយួសែល?

ចុងភៅក្រឡេកមើវាហើយសួរវិញមកវិញ។

ចុងភៅសួរ៖ វាត់?

អាម៉ៅក៏សួរទៅវិញដ៏ដែលទៀត។

អាម៉ៅសូរ៖ អារយួសែល?

ចុងភៅមិនដឹងអាម៉ៅចង់និយាយអំពីអីក៏គ្រវីក្បាលហើយដើរចេញទៅ។ អាម៉ៅទាល់
ច្រកក៏រត់ត្រឡប់មកកន្លែងវិញ។ មកដល់ម៉ែវាក៏ចាប់ផ្តើមសួរ។

ម៉ែវាសួរ៖ អីណាអំបិល? 

 អាម៉ៅឆ្លើយ៖ គេអត់មានផង។

ម៉ែវានិងបងវាឆ្ងល់ ហើយមិនជឿថាផ្ទះបាយអត់មានអំបិល ក៏សួរអាម៉ៅផែមទៀត។

បងវាសូរ៖ ហ្អែញទៅសុំគេយ៉ាងមិច?

អាម៉ៅឆ្លើយ៖ ខ្ញុំសួរថាអារយួសែល? ហើយគេគ្រវីក្បាល។

បងវាអស់សំណើចហើយនិយាយផងសើចបណ្តើរផង។

បងវានិយាយ៖ ងាប់អាញ់ហើយ! ទៅសួរគេអញ្ចឹងបានជាគេស្តាប់មិនបាន។