ម្ចាស់ប្លកនេះជាអ្នកណា ? គឺជាមនុស្សម្នាក់ដែលគ្មានបក្ស គ្មានក្រុម គ្មានជំនឿ
សាសនា តែជឿថាមានព្រះ ។ ជាមនុស្សម្នាក់ដែលមិនប្រកាន់ រូបសម្បត្តិ វណ្ណ 
ខ្ពស់ទាប មានឬក្រ ។

ហេតុអ្វីបានបង្កើតប្លកនេះ ? គឺដើម្បីរៀនសរសេរនិងរៀនអានអក្សរខ្មែរជាថ្មី ។
ដើម្បីចែករំលែកពត៌មាននិងចំណេះវិជ្ជាខ្លះៗដល់អ្នកផ្សេង ។  គឺដើម្បីនិយាយ
លេងជាមួយខ្មែរលើពិភពអ៊ីនធើណិត ។

អ្វីដែលម្ចាស់ប្លកនេះស្អប់ជាងគេ ? ស្អប់មនុស្សដែលបានតែអួតតែមាត់ តែមិន
ដែលបានធ្វើអី ។ ស្អប់អ្នកនិយាយកុហក តែស្អប់ជាងគេ គឺស្អប់អ្នកដែលចូល
ចិត្តបង្ខំគេអោយធ្វើតាមចិត្តខ្លួនឯង ។

អ្វីដែលម្ចាស់ប្លកនេះចូលចិត្ត ?  ចូលចិត្តនិយាយលេងសើច នៅពេលដែលគួរ
ឱ្យលេងសើច ។ ចូលចិត្តនិយាយត្រង់ៗ ឃើញយ៉ាងម៉េច ថាអីចឹង ។ ចូលចិត្ត
ភាពស្មោះត្រង់ ហ៊ានធ្វើយហ៊ានទទួល ។ ចូលចិត្តខាងផ្នែកវិទ្យាសស្ត្រ – រៀន
ដោយខ្លួនឯង ។

ពាក្យរបស់ម្ចាស់ប្លកនេះ ? សាលានិងគ្រូមិនមែនជាចម្លើយ ត្រូវរៀនគិតដោយ
ខ្លួនឯង ។ សូមអរគុណអ្នកទាំងអស់ ដែលបានចូលមកលេងក្នុងប្លករបស់ខ្ញុំ ។

80 ចំលើយ ទៅ “អំពីម្ចាស់ប្លក”

  1. ម៉ន និយាយថា ៖

    អរគុណប្អូន, មិនជាអីទេ ជាកិច្ចការតូចមួយ គ្រាន់តែចំណាយពេលវេលាប៉ុណ្ណោះ ។

  2. hanumanking និយាយថា ៖

    ត្រូវហើយ ម៉ន​ទៅលេងខ្ញុំផង ហើយខ្ញុំប្រហែលជាអាចសួរ ម៉ន​បានច្រើន ព្រោះខ្ញុំជាស្វាមិនសូវទេ អខាងហ្នឹង​! ហាហា អូ !​ភ្លេចប្រាប់ប្លករបស់ខ្ញុំ http://khmer4life.wordpress.com

  3. ម៉ន និយាយថា ៖

    ហនុមាន មិនមែនជាស្វាធម្មតាឯណា ! អូ ! ខ្ញុំបានទៅលេង
    ប្លករបស់ហនុមានហើយ ដូចទើបតែនឹងចាប់ផ្តើមថ្មីៗ ។ ក្រោយ
    ខ្ញុំទៅលេងទៀត ។ អត់ដឹងថា ហនុមាន ជាវិចិត្រករសោះ ។

  4. sereyboth និយាយថា ៖

    Hello! brother morn again!

    You know the project not depend on the time or big or small but it is depend on the value and usefulness!

    Good luck!

    Oh! while you are practice your Khmer may be i am practice my English also!

  5. ដើមត្នោត មួយ និយាយថា ៖

    ពិតជាចរិក ប្រាកដនិយមណាស់ ព្រមទាំងមាន គំនិតជឿនលឿននិយម!!
    សូមសរសើរ !!

  6. ម៉ន និយាយថា ៖

    ហ្អេ ដើមត្នោត មួយ, បាត់មុខយូរ ទើបតែឃើញមកលេងខ្ញុំ ។
    សូមអរគុណ !

  7. Po និយាយថា ៖

    សួស្ដី! បង ម៉ន ខ្ញុំជាសមាជិកថ្មី ខ្ញុំក៏ជាមនុស្សដែលចូលចិត្តរៀនដែរ ជាពិសេស សាកល្បងនូវកម្មវិធីថ្មីដែលគេបានសរសេររួច។ ខ្ញុំក៏បានសាកល្បងប្រើកម្មវិធីរបស់​បងដែរ ឃើញថាពិតជាពិសេសណាស់ ទោះតែ ខ្ញុំចេះខាង អេឡិចត្រូនិច តិចពេកទើបមិនអាចប្រើបានច្រើន។ បង ជាមនុស្សល្អ អ្នកគ្រប់គ្នាក៏អញ្ចឹងដែរព្រោះមានឧត្ដមគតិក្នុងការជួយជាតិបែបវិទ្យាសាស្រ្ត។

    សូមអរគុណ! និងជូនពរ បង អោយមានសុខភាពល្អ ដើម្បីគ្រប់គ្រងប្លក់នេះអោយបានគង់វង្សជានិរន្តរ៕

  8. ម៉ន និយាយថា ៖

    សួស្តី Po, អរគុណប្អូនដែលបានចូលមកលេង ហើយបានជូន
    ពរខ្ញុំទៀត ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយនឹងបានឃើញខ្មែរមានការ
    ប្រលងប្រជែងក្នុងការឌីសាញរបស់ដោយខ្លួនឯងខាងផ្នែកអេ
    ឡិចត្រូនិចនៅក្នុងប្រទេសខ្មែរយើង ។ បើអាចជួយបាន ខ្ញុំប្រកដ
    ជាជួយ ។

  9. Po និយាយថា ៖

    ប្រាកដណាស់បង តែបើបងអាច​ សូមបងសាកល្បងបង្កើតកម្មវិធី មួយដែលពាក់ព័ន្ធទៅនឹងអេឡិចត្រូនិច ដើម្បីអោយអ្នករាល់គ្នា បានសាកល្បងបញ្ចេញថ្វីដៃ និង គំនិតរបស់ពួកគាត់ ក៏ដូចជា រូបខ្ញុំដែរ។​ ព្រោះខ្ញុំថាបងអាចដឹកនាំពួកយើងបាន ជាពិសេសរូបខ្ញុំ និង​ អ្នកដែលពេញចិត្តអោយបងដឹកនាំ៕

  10. hanumanking និយាយថា ៖

    ម៉ន

    ខ្ញុំសុំអភ័យទោស បើសិនខ្ញុំមានពាក្យសំដី មិនគប្បី ចំពោះ ម៉ន ម៉ន ប្រហែលជានៅក្មេងជាងខ្ញុំ ខ្ញុំមានសេចក្តីពេញចិត្តក្នុងអត្ថបទ របស់ម៉ន ខាងលើ ។ ម៉នជាមនុស្សល្អ ដែលចេះជួយ ជន រួមឈាម មាន​ឧត្តម្មតិ ខ្ពង់ខ្ពស៉ ខ្ញុំ សូមសសើ ! អូ ! សូមអរគុណ​ហើយម៉ន​ដែលបានទៅលេង ប្លក របស់ខ្ញុំបាទ ខ្ញុំទើបតែចាប់ផ្តើម ហើយចង់ចេះចង់ដឹង បន្ថែម ខាង ប្រពន្ធ អិនធើនិត ហ្នឹងណា ហើយ សូមអរគុណ​ដល់ ម៉ន​ បាន ជួយឆ្លើយ​នៅ​សំណួរខ្លះ​ៗ ដែលខ្ញុំបាន​សួរ​ដល់​ម៉ន ។

    ត្រូវហើយ ម៉ន​ខ្ញុំបាទ​ជា​វិចិត្រករ បានរៀនសូត្រ ខ្លះ ៗ កាល​នៅ​ពីក្មេង តែឥឡូវ ខ្ញុំប្រើតែ ហ្វូតូហ្សប ( Photoshop)រាប់ឆ្នាំហើយ ហើយគុរវាស​នឹងដៃ ដូចជា​មិនសូវកើតទេ ឥឡូវហ្នឹង សូមកុំភ្លេចទៅលេង ខ្ញុំផង គ្រាន់កែតម្រូវ ដល់ ខ្ញុំបាទ សូមអរគុណច្រើន​!

  11. ម៉ន និយាយថា ៖

    Po, គឺជាគំនិតល្អណាស់ ខ្ញុំតែម្នាក់ឯងមិនអាចធ្វើអ្វីបានទេ ។
    ឥឡូវខ្ញុំបានត្រឹមតែធ្វើអ្វីៗលើបណ្តាញអ៊ីនធើណិតប៉ុណ្ណោះ ។
    ខ្ញុំមានតែកម្លាំងចិត្តនិងចំណូលចិត្ត តែប្រហែលជាគ្មានសមត្ថ
    ភាពដឹកនាំអីទេ ។ តើប្អូនគិតអោយខ្ញុំបង្កើតកម្មវិធីអីដែរ ? ដូច
    ខ្ញុំបានថាអីចឹង បើអាចជួយបានខ្ញុំនឹងជួយជានិច្ច ។

    ហនុមាន, មិនមានទោសអ្វីទេណា ។ ខ្ញុំប្រហែលជាក្មេងជាង
    មែនហើយ អាយុខ្ញុំ្៣៨ ។ អោយតែ ហនុមាន update ខ្ញុំគង់
    តែទៅលេងទេ ។

  12. hanumanking និយាយថា ៖

    អូ ! ម៉នប្ងូន ខ្ញុំ ៣ ឆ្នាំតើ អីច្ចឹងខ្ញុំហៅម៉ន ម៉ន មិនខុសទេ ។ ខ្ញុំតម្លើង (update) ចង់រាល់ថ្ងៃដែរ នៅពេលណាខ្ញុំមានពេល ហើយខ្ញុំក៏ចូលលេងម៉នញយដែរតើ ​:D

  13. ម៉ន និយាយថា ៖

    អូ ! ចឹងត្រូវហៅ ហនុមាន ថាបងហើយ ។

  14. Po និយាយថា ៖

    តាមគំនិតរបស់ខ្ញុំ សូមកុំគិតពីអាយុអីតិចឬច្រើនអី អ្វីដែលសំខាន់ គឺគំនិតរបស់គេ។ ការហៅបង ឬប្អូនគ្រាន់តែធ្វើឲ្យជិតស្និទ្ធតែប៉ុណ្ណោះ។ ដូច្នេះសូមបង ម៉ន កុំគិតច្រើនពីរឿងនេះអី៕

  15. hanumanking និយាយថា ៖

    Po និយាយយ៉ាងហ្នឹងក៏បានដែរ តែម៉នជាមនុស្សចេះគោរព សុជីវធម៍ មិនមែនខ្ញុំថា Po មិនចេះទេ
    តែម៉ន គាត់ចង់និយាយថា គាត់ត្រូវហៅខ្ញុំថា បង ព្រោះគាត់ចាត់ទុកថាខ្ញុំជាមនុស្ស
    មានវ័យចំចាស់ជាង ។

    ត្រូវហើយ ម៉ន មិនត្រូវហៅខ្ញុំថា​បងៗ​ទេ ហៅខ្ញុំថា​ហនុមានទៅ បានហើយ ខ្ញុំមិនចេះប្រកាន់អីទេ ម៉ន អើយ​! ខ្ញុំអរគុណហើយ ដែលម៉នចាត់ខ្ញុំជាបងនោះ តែយើងអាយុ ២ ឫ ៣ ឆ្នាំ ចាត់ទុកថាយើង អាយុស្មើគ្នាទៅចុះ សូមកុំបារម្ភអី បាទ :D

  16. ម៉ន និយាយថា ៖

    អរគុណ Po និង ហនុមាន, ខ្ញុំរីករាយណាស់ដែលអ្នកទាំងពីរ
    បានគិតបែបនេះ ។ ខ្មែរយើងធម្មតា បើនិយាយជាមួយគ្នា ចំពោះ
    អ្នកដែលមិនដឹងអាយុគ្នា គេច្រើនហៅគ្នាបងទៅបងមក ។ តែចំ
    ពោះខ្ញុំ បើដឹងថាគេអាយុបងខ្ញុំ ខ្ញុំនឹងហៅគេបង ។ តែបើដឹងថា
    គេអាយុប្អូនខ្ញុំ ខ្ញុំនឹងហៅគេប្អូន ។ បើអត់ដឹង ហើយអត់បានជួប
    មុខ ខ្ញុំនឹងហៅគេចំឈ្មោះ ។

  17. Po និយាយថា ៖

    ពួកបងពិតជាមនុស្សល្អមែន ហើយមិនចេះប្រកាន់ឋានៈទៀត បើខ្ញុំមានបងដូចជាពួកបងមិ​នដឹងជាល្អយ៉ាងណាទេ។ ពួកបងមាន​ទាំងចំណេះ ចេះទាំងសុជីវធម៌ ពិតជាពិបាករកណាស់ នៅស្រុក​ខ្មែរយើងសព្វថ្ងៃនេះណាស់។

  18. hanumanking និយាយថា ៖

    ប្អូន Po

    រូបខ្ញុំ ក៏ដូចជា ម៉ន ជាកូនខ្មែរ ថ្វីបើខ្ញុំមកនៅស្រុកគេជាង ៣០ ឆ្នាំ ក៏ដោយ ក៏ រូបសម្បុរ ឈាមជរ ខ្ញុំក៏នៅតែខ្មែរដែរ ទោះជា ប្តូរ សញ្ជាត យកឈ្មោះជា ជនជាតិគេ ក៏ដោយ ក៏នៅតែ ជាតិខ្មែរ ខួរក្បាល ក៏នៅតែជាតិ ខ្មែរ ។ ខ្ញុំសូមអរគុណដល់ ពាក្យដ៏ពិរោះ របស់​ភូ មកកាន់ពួកខ្ញុំ តែភូ សសើរ ខ្ញុំពេកហើយ ខ្ញុំជាមនុស្ស សាមញ្ញដូចគេ ដូចឯងដែរ តើ គ្មានអ្វី​សំខាន់ទេ ខ្ញុុំសប្បាយដោយឃើញ ភូ បានចូល ហើយមានចំណូលចិត្ត ចូលមកលេង នឹងពួក យើងខ្ញុំ សូមភូ បន្ត ការខិតខំ រៀនសូត្រ ដើម្បី អនាគត របស់ភូ ព្រមទាំង ប្រទេសជាតិ បើខ្មែរមិនស្រឡាញ់ខ្មែរ តើអ្នកណាគេ ស្រឡាញ់យើង ភូ ថាទៅមើលត្រូវទេ ! អូ សូមទោស ម៉ន វែងឆ្ងាយ បន្តិចហើយ​ ! ភូ កុុំ ភ្លេចទៅលេងខ្ញុំផង​ណា !

  19. ម៉ន និយាយថា ៖

    Po, មនុស្សល្អក៏មានមិនខ្វះដែរ ពិបាករកនោះពិតមែនហើយ ។
    ដូចបងហនុមាននិយាយអីចឹង ទោះយើងទៅដល់ទីណា យើង
    នៅតែយើងដ៏ដែល ។ ប្រទេសយើង ដើមកំណើតយើង ជនជាតិ
    យើង នៅតែស្រលាញ់ដ៏ដែល ។ អ្នកខ្លះនិយាយថា បានតែមាត់
    បើស្រលាញ់ជាតិខ្មែរ ហេតុអ្វីបានជាមិនត្រលប់ទៅនៅស្រុកកំ
    ណើតវិញ ? សូមសួរទៅវិញថា នៅទីនោះ តើខ្ញុំអាចធ្វើអ្វីបាន
    ខ្លះ ? ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ដូចបងហនុមាននិយាយ
    អីចឹង ឳពុកម្តាយជាអ្នកស្រែចម្ការ សូម្បីតែអក្សរពូកគាត់មិនចេះ
    ផង ។ ចំណែកខ្ញុំវិញរៀនអក្សរខ្មែរបានមិនដល់ចប់ថ្នាក់ទីបីផង
    និយាយទៅវាជិត៣០ឆ្នាំទៅហើយ ។ ចេញពីស្រុកតាំងតែពីតូច
    អាយុ៨ឆ្នាំ តែខ្ញុំនៅអាចនិយាយខ្មែរ អានអក្សរខ្មែរបានដ៏ដែល ។
    គោលបំណងរបស់ខ្ញុំថ្ងៃក្រោយពេលដែលខ្ញុំឈប់ធ្វើការ -រ៉ឺត្រែត
    ខ្ញុំនឹងត្រលប់ទៅស្រុកខ្មែរ ដើម្បីផ្ទេរចំណេះប៉ុន្មានដែលខ្ញុំមាន
    ដល់ទៅកូនខ្មែរដែលគ្មានសមត្ថភាពចូលរៀនក្នុងសាលាដូចគេ
    ដោយឥតគិតថ្លៃ -ធ្វើការស្ម័គ្រចិត្ត ។ ខ្ញុំសង្ឃឹមថា ដល់ពេលនោះ
    នឹងមានអ្នកជួយគាំទ្រមិនខាន ។

  20. hanumanking និយាយថា ៖

    ម៉ន

    ខ្ញុំសប្បាយចិត្តណាស់ដោយបានអាន អត្ថន័យដ៏សំខាន់របស់ ម៉ន សសេរខាងលើ មតិរបស់ម៉ន ដូចយកចេញពីខួក្បាលរបស់ខ្ញុំអីច្ចឹង គួឲ្យផ្ញាក់ផ្អើលមែន ព្រោះពាក្យទាំងនោះ ដូច ពាក្យរបស់ខ្ញុំ បេះបិត :D

    កាលខ្ញុំទើបតែ បញ្ចប់មហាវិទ្យាល័យ រួច ខ្ញុំបានស្មាក់ចិត្តវិលត្រឡប់ទៅមាតុភូមិវិញជាមួយ អង្ការ NGO នោះជាង១៨​ឆ្នាំមុន តាំងពី សម័យ កំព្យូធ៍រ មិនទាន់សំបូរ ម្លេះ ការស្មើសុះ របស់ខ្ញុំ ត្រូវបានគេ​បដិសេធន៍ ព្រោះខ្ញុំនៅជំពាក់ ប្រាក់ថ្លៃ សាលា ( Student Loan)​បើ សិនជាគេ ហៅខ្ញុំក្នុងពេលឥឡូវនេះ ខ្ញុំស្មាក់ចិត្ត ដោយ មិនរារាំង ប្រាក់កាស គ្មាន សំខាន់ទេចំពោះ កិច្ចការ​របស់ខ្ញុំ ។ ខ្ញុំ សង្ឃឹមថា ថ្ងៃណាមួយ ប្រទេសយើងនឹងអាចបាន​រីកចំរើន ដោយសា សេចក្តីស្រឡាញ់ ពី និសិត្ស បញ្ញាវ័ន្តខ្មែរ​ ដូច រូប ម៉ន ខ្ញុំ នឹង​ជនរួមជាតិ​ជាច្រើនទៀត ។

    ខ្ញុំបានដំឡើង ប្លករបស់ខ្ញុំ ព្រោះ ខ្ញុំចង់ដឹង ចង់ឮពី​បងប្អូន រួមជាតិ ដែលជាសាច់ឈាម ជាខ្មែរ​នៅស្រឡាញ់ខ្មែរ ។ ខ្ញុំម្នាក់ឯង មិនអាច ប្លាស់ប្តូរ អ្វីបានទេ ទល់តែមានការរួបរួមពិ សំណាក់ បង ប្អូន មា មីង ទាំងអស់ ។

    សេចក្តីប្រថ្នា សង្ឃឹម ជាកម្លាំងទឹកចិត្ត សំរាប់យើងម្នាក់ ៗ ដើម្បី​អនាគត ៕

  21. po និយាយថា ៖

    ខ្ញុំគ្មានអ្វីជួយបងក្រៅពីទឹកចិត្តរបស់ខ្ញុំនេះទេ។ រូបខ្ញុំក៏ចង់អោយពួក​បងបានសំរេចដែរ ពេលនោះខ្ញុំនឹងជួយពួកបងតាមអាអ្វីដែលខ្ញុំអាច​ជួយបាន ប៉ុន្តែខ្លាចតែពួកបងមិនព្រមទេមិនដឹង។ តែបើបងព្រម​ខ្ញុំនឹងខំជួយអោយអស់ពីចិត្តពីថ្លើម។ ព្រោះខ្ញុំក៏ចង់ជួយខ្មែរដែរ។

  22. ម៉ន និយាយថា ៖

    អរគុណច្រើន Po ។ ទឹកចិត្តដ៏ល្អរបស់ប្អូនខ្ញុំនឹងចាំទុកនៅក្នុង
    ចិត្ត ។ បើថ្ងៃក្រោយខ្ញុំមានឱកាសមែន ខ្ញុំនឹងទាក់ទងប្អូន ។
    ទោះពេលនោះ ប្អូនមិនអាចជួយអ្វីដល់ខ្ញុំក៏មិនអីដែរ ។ សំខាន់
    បំផុតគឺការផ្ដល់កម្លាំងចិត្ត ។

  23. hanumanking និយាយថា ៖

    ត្រូវហើយ ម៉ន លុយកាក់ ប្រាក់កាស់ យើងអាច បាត់បង់បាន តែ កម្លាំងចិត្ត យើងមិនអាចបាត់បានទេ ។ ​ភូ សន្តានចិត្ត របស់ប្អូន ខ្ញុំ សូមអរគុណ ជំនួស មិត្តភក្រ្ត យើងទាំងអស់ ដែលជាអ្នកស្នេហាជាតិ មានចិត្ត ចង់ជួយជាតិ ទោះនៅក្នុងស្រុក ក្តី ក្រៅក្តី បើយើងមានចិត្ត សាមគ្គីគ្នា យើងនឹងបានសម្រេចនៅគោលបំណងរបស់យើង ។

  24. Po និយាយថា ៖

    សូមអរគុណបងៗ សង្ឃឹមថាថ្ងៃនោះនឹងមាន ហើយខ្ញុំក៏អាចជួយជាតិបានដែរ​ ដូចជាពួកបងអញ្ចឹង។ សង្ឃឹមថាថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

  25. ម៉ន និយាយថា ៖

    បាទ ជំរាបសួរ ! អរគុណ សុទ្ធិពង្ស ដែលបានចូលមកលេងប្លករបស់ខ្ញុំ ។

  26. Sabay និយាយថា ៖

    សួស្តី​ ខ្ញុំបានអាន​អត្ថបទខ្លះដែរ​អរគុណ​!​ ខ្ញុំសូមណែនាំខ្លួន​អ្នកចំណូលថ្មីនៅភូមិ WordPress អក្សរខ្មែរ។

    1. ម៉ន និយាយថា ៖

      សួស្តី Sabay ! អរគុណដែលបានមកលេងប្លករបស់ខ្ញុំ ។ ខ្ញុំបានទៅមើលប្លករបស់ Sabay ហើយ ថ្ងៃក្រោយខ្ញុំនឹងទៅលេងទៀត ។

  27. Original Lab និយាយថា ៖

    ម្ចាស់ប្លុកនេះរស់នៅទីណាដែរ ?

    1. ម៉ន និយាយថា ៖

      ខ្ញុំរស់នៅរដ្ឋ អូរីហ្គិន (Oregon) នេះឯង ។

      1. pisitnseiha និយាយថា ៖

        សង្ឃឹម​ថា​ឆ្នាំ​ក្រោយ​នឹង​បាន​ទៅ​លេង​ដល់​ផ្ទះ​បង​ម៉ន​នៅ​ Oregon។ ចៅ​ហ្វាយ​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​គាត់​ជា​អ្នក​នៅ​រដ្ឋ​ហ្នឹង​ដែរ។ គាត់​នៅ​ទី​ក្រុង Eugen. ឆ្នាំ​ក្រោយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​នាំ​កូន​ប្រពន្ធ​ទៅ​លេង ស.រ.អ​ នឹង​គេ​ដែរ​ហើយ។ តាម​ពិត​ទៅ​កន្លែង​ដែល​យើង​ទៅ​ហ្នឹង​វា​ឆ្ងាយ​ពី​បង​មែន​ទែន​តាហ្មង​ហ្នឹង​ណាស់។ បង​នៅ​ជ្រុង​ម្ខាង ឯ​ខ្ញុំ​ទៅ​លេង​ប៉ែក​ម្ខាង​ទៀត ខាងឯ PA។

      2. ម៉ន និយាយថា ៖

        Eugene, OR និង Portland, OR ត្រូវដើកឡានប្រហែលជាពីរម៉ោង ។ បើពី OR ទៅ PA ប្រហែលជាត្រូវបើកឡានដល់ទៅបីថ្ងៃ ។

  28. Original Lab និយាយថា ៖

    កូនអ្នកស្រែច្ការដូចខ្ញុំ មិនដឹងថា អូរីហ្គោន​(អូរីហ្គិន?) នឹងនៅកន្លែងណាទេ ទាល់ឆែក​ផែនទី​មើលបានដឹង ថានៅស.រ.អា ។

    1. ម៉ន និយាយថា ៖

      សុំសរសើរ កូនអ្នកស្រែចំការអាឡូវប្រើសុទ្ធតែ កុំព្យូទ័រនិងអ៊ីនធើណិត ។ ខ្ញុំគិតថា បើមានអ៊ីនធើណិតប្រើហើយ មិនពិបាកទេ ។ ធ្វើការស្រាវជ្រាវខ្លះមានអីមិនល្អ ?
      បើសួរខ្ញុំថានៅប្រទេសណា ? ខ្ញុំប្រាកដជាឆ្លើយថា នៅអាមេរិកហើយ ។

  29. tamab80 និយាយថា ៖

    សួស្តី​ម៉ន។​ តាម៉ាប់៨០ ​សុំរៀន​ម្នាក់​ផង។ តាម៉ាប់​ចូលចិត្ត​អេឡិចត្រូនិច​ដែរ។ តាម៉ាប់​ធ្លាប់បាន​រៀន​បន្តិច​បន្តួច​ប៉ុណ្ណោះ​ហើយ​នៅ​ស្រឡាញ់​មុខ​វិជ្ជា​នេះ។

    1. ម៉ន និយាយថា ៖

      សួស្តី តាម៉ាប់ ! អរគុណដែលបានមកដល់ប្លករបស់ខ្ញុំ ។ មិនបាច់សុំទេ បើមានពេលចូលមករៀនទៅ ។ ខ្ញុំខានដាក់មេរៀនបន្តទៀតយូរហើយ ព្រោះដូចជាអត់មានអ្នកណាគេត្រូវការផង ។ បើមានសំណួរ អាចសួរខ្ញុំបាន ។

  30. កន្និកា និយាយថា ៖

    សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations


  31. សួរស្តី!ម៉ន តើខ្ញុំអាចចូលរួមចំណែកផងបានទេ? ខ្ញុំបានអានការសាសង បងទាំងពីរ ពិតជាជិតដិត និងគ្មាមែន ដូចបងហនុមាននិយាយមិនខុស។ អរគុណ ដែលបានចូលលេងប្លក់ខ្ញុំ សូមជួបតែសំណាងល្អ។

    1. ម៉ន និយាយថា ៖

      សួស្ដី្ ថន ! អរគុណដែលបានមកលេងដល់ផ្ទះខ្ញុំ ។
      ខ្ញុំរកតែអ្នកដែលចង់ចូលរួមចំណែក មិនថាជាកម្លាំង
      ចិត្ត ឬអ្វីៗទេ ខ្ញុំពេញចិត្តទទួលទាំងអស់ ។ ត្រូវហើយ បងហនុមានគឺជាមត្តរបស់ខ្ញុំម្នាក់ក្នុងចំណោមមិត្តទាំង
      អស់នៅលើវើតប្រេះនេះ ។


  32. សូមអរគុណម៉ន ដែលបានស្វាគមន៍ខ្ញុំនៅទីនេះ មែនហើយ បងហនុមានបានបា្រប់ខ្ញុំដែរ ដូចេ្នះហើយបានជា ខ្ញុំមកលេងនិងម៉នហ្នឹងណា។ អូ! ភេ្លចបា្រប់ម៉នអោយឈឹង ខ្ញុំមានបទចម្រៀងពីដើមខ្លះៗ នៅប្លក់ខ្ញុំ បើម៉នត្រូវការ ហើយពេញចិត្តបទណាមួយ សូមចូលទៅយកចុះណា​ខ្ញុំស្វាគមន៍ជានិច្ច។

  33. oudomheng និយាយថា ៖

    សួស្តីបង (ពូ) រីករាយដែល​បានស្គាល់!!

    1. ម៉ន និយាយថា ៖

      សួស្តីប្អូន ! រីករាយដែលបានស្គាល់ដែរ ។

  34. គាឡុង និយាយថា ៖

    សួស្តីបង! រីករាយដែលបានស្គាល់។ ខ្ញុំយល់ថា​ការកុហក​មិន​មែន​សុទ្ធតែអាក្រក់នោះទេ។ ផ្ទះបងពិតជាមានផាសុខភាពមែន។

    1. ម៉ន និយាយថា ៖

      សួស្ដី តាឡុង ! រីករាយដែលបានស្គាល់ដែរ ។ អរគុណដែលបានចូលមកលេង ។ មនុស្សម្នាក់ៗមិនអាច មិនដែលនិយាយកុហក់នោះទេ សូម្បីតែខ្លួនខ្ញុំក៏ដោយ ។ ជូនកាល់យើងត្រូវនិយាយកុហក់ដើម្បីជួយជីវិត្តគេ ឬដើម្បីរស់ ។ ដូច្នេះវាអាស្រ័យទៅលើអ្វីដែលគេកុហក់ នោះ ។ អ្វីដែលខ្ញុំនិយាយ មិនជាទូទៅទាំងអស់ទេ តែគឺសំដៅទៅភាគច្រើន ។

  35. The Angkor និយាយថា ៖

    សួស្តីបង!
    ចង់ទាក់ទងទៅបងពិតជាពិបាកណាស់
    បងអត់ដាក់អ៊ីមែល ឬ ហ្វេសបុក អីទាក់ទងសោះ!!!!​ :)
    ចង់ភ្ជាប់ជាមួយប្លុកបង គ្រាន់រាប់អានទៅថ្ងៃក្រោយ លេង! :)

    សុខសប្បាយបង!

    Thanks,
    Dina.
    facebook.com/khmerblog

    1. ម៉ន និយាយថា ៖

      សួស្ដី ! មកដល់ផ្ទះខ្ញុំហើយ ម៉េចក៏ថាពិបាកទាក់ទង ?
      ខ្ញុំអត់ប្រើអីផ្សេងក្រៅអំពីប្លកមួយនេះទេ ​។ ចង់មកលេងខ្ញុំពេលណាក៏បានដែរ ខ្ញុំរង់ចាំទទួលប្អូនជានិច្ច ។

  36. vutha និយាយថា ៖

    This is the first time, I found your blog. I really appreciate you that you is trying to type Khmer and sharing something with our Cambodians. U are not in Cambodia but in USA, right?

    1. ម៉ន និយាយថា ៖

      That is right Vutha! I am a Cambodian American, currently living in Oregon, USA. Thank you for visiting my blog.

  37. vuth និយាយថា ៖

    ពិតជាអស្ចារ្យ មែន ខ្ញុំមិន នឹង ស្មានថា បានចូលមកអាន ប្លុក របស់ បងប្រុស អញ្ចឹង សោះ ។ មានអត្ថ បទ ជាច្រើន ដែលគួរ អោយ ចាប់ អារម្មណ៍ ជាពិសេ ខាង អេឡិចត្រូនិក តែម្តង ខ្ញុំនិង សាក ល្បង រៀន តាម មេរៀន នេះ ទុក ជាការ កំសាន្ត ។ អរគុណច្រើន ដែបានចែក រំលែក

    1. ម៉ន និយាយថា ៖

      អរគុណប្អូនវុធ ដែលបានចូលមកលេង ។

  38. bros និយាយថា ៖

    1. សួស្ដី! បង ម៉ន ខ្ញុំជាសមាជិកថ្មី ខ្ញុំក៏ជាមនុស្សដែលចូលចិត្តរៀនដែរ
    2. ជាពិសេសគឺ អេឡិចត្រូនិចណាបង តែខ្ញុំអត់ចេះភាសាទេណាបង
    តើខ្ញុំអាចរៀនបានទេបង?។
    សូមអរគុណបងទុកេជាមុន !
    និងៃសូមជូនពរ បង អោយមានសុខភាពល្អ ដើម្បីគ្រប់គ្រងប្លក់នេះអោយបានគង់វង្សជានិរន្តរ៕

    1. ម៉ន និយាយថា ៖

      សូមអរគុណ bros! អត់ចេះអង់គេស ឬបារាំង សោះប្រហែលជាពិបាកបន្ដិច ព្រោះយើងរៀនខាងផ្នែកអេឡិចត្រូចនិចត្រូវប្រើពាក្យរបស់គេ។ តែសាកមើលអ្វីដែលខ្ញុំបានសរសេររួចហើយមើល។

  39. bros និយាយថា ៖

    បាទខ្ញុំសុំទោសណាបងបើមានខុសឆ្គង

    1. ម៉ន និយាយថា ៖

      មិនអីទេ​។ ចង់និយាយអ្វី ឬសួរអ្វីក៏បានដែរ កុំអោយតែជេរខ្ញុំ :D

  40. bros និយាយថា ៖

    បាទខ្ញុំអរគុណបងហើយដែលចំណាយពេលឆ្លើយតបមកខ្ញុំវិញ
    ណាបង ខ្ញុំអគុណបងហើយ។
    បាទកាលពីមុនខ្ញុំធ្លាប់បានរៀនជួសជុល ម៉ាញ្ញ៉េ និង ទូរទស្សន៍
    សព្វថ្ងៃនេះខ្ញុំកំពុងតែប្រកបមុខរបនេះណាបង ។ តែដោយសារតែ
    លោកគ្រូៗនៅស្រុកខ្មែរគាត់មិនបានរៀបរាប់ដូចជាបង
    ខ្ញុំបានមើលឃើញឯកសាដែលបងរៀបរាប់អំពីគ្រឿងអេឡិច
    និងគ្រឿងផ្សេងៗ គឺពិតជាពិសេសម៉ែនណាបង ។
    ហើយ បានយក មេរៀនដែលបងដាក់នៅទីនេះមកមើល
    គឺពិសេសៗណាស់បង។
    ហើយខ្ញុំក៏បានយក Video ដែលបងដាក់មកមើលឃើញថា
    ពិតជាពិសេសម៉ែនណាបង
    តើនៅមានភាគបន្តទៀតទេបង? សុំទោសបង ដែលខ្ញុំនិយាយច្រើនណា!
    ហើយរំខានបងទៀតណា! ខ្ញុំអរគុណបងទុកជាមុន

    1. ម៉ន និយាយថា ៖

      មិនអីទេ ហើយក៏មិនបាច់សុំទោសអីដែរ។ បើអាចមើលយល់មេរៀនដែលខ្ញុំបានសរសេរកន្លងមក ខ្ញុំអាចសរសេរបន្ដទៀតបាន អោយតែប្អូនចង់រៀនថែមទៀត។ បើមានសំណួរអំពីគ្រឿងអ្វីមួយ អាចមកសួរខ្ញុំពេលណាក៏បានដែរ។

  41. bros និយាយថា ៖

    បាទសួស្ដីបង ខ្ញុំចង់សួបងអំពីរបៀបប្រើ Digital Multimeter ផងបានទេបង?
    ខ្ញុំអរគុណបងទុកជាមុន

    http://yfrog.com/ja007jip

    1. ម៉ន និយាយថា ៖

      ចង់ប្រើសម្រាប់វាស់អ្វីដែរ? ឬមួយចង់អោយខ្ញុំបង្ហាញអំពីរបៀបប្រើទាំងអស់ ដូចជាវាស់ រ៉េស៊ីស្ទ័រ ភ្លើង ចរន្ត ឌាយ៉ូដ ជាដើម?

  42. bros និយាយថា ៖

    បាទបងគឺខ្ញុំចង់អោយជួយប្រាប់អំពីរបៀបប្រើទាំងអស់តែម្ដងណាបង ខ្ញុំបាទិញវាជាងបួនឆ្នាំហើយបងតែខ្ញុំអត់ចេះប្រើសោះ
    ខ្ញុំបានព្យាយាមសាកសួរ បងៗដែលជាអ្នកជួសជុ វិទ្យុ ម៉ាញ្ញេ
    គាត់ថាគាត់អត់ចេះប្រើប្រភេទហ្នឹងទេណាបង គឺគាត់ចេះប្រើ
    ប្រភេទ មានទ្រនិចណាបង ដល់ពេលខ្ញុំចូល ប្លក របស់បង
    ហើយខ្ញុំបានទាញយក ឯកសារ មេរៀនរបស់មកមើលស្រាប់តែ
    ឃើញបងប្រើ ប្រភែទប្រហាក់ប្រហែល គ្នា និងរបស់ខ្ញុំដែរ

    1. ម៉ន និយាយថា ៖

      របៀបប្រើគឺដូចគ្នាទេ គ្រាន់តែប្រភេទ Digital ស្រួលប្រើជាង Analog បន្តិច។ ប្រភេទដែលមានទ្រនិចគឺជាប្រព័ន្ធ Analog (អាណាឡុក)ចំណែករបស់ដែលប្អូនមានគឺជាប្រព័ន្ធ Digital (ឌីជីតាល) ច្រើនហៅកាត់ថា DMM (ឌីអឹមអឹម)។ ចាំបន្ដិចទៀតខ្ញុំដាក់របៀបអោយប្រើ។

    2. ម៉ន និយាយថា ៖

      នេះគឺជារបៀបប្រើ DMM ក្នុងការវាស់រ៉េស៊ីស្ទ័រ ដែលយើងមិនដឹងថាមានចំនួនអូមប៉ុន្មាន។
      http://visionkore.net/morn/my_electronics/using_dmm_ohmmeter.pdf
      ខ្ញុំនឹងបន្ថែមរបៀបវាស់ភ្លើង និងចរន្ត នៅពេលក្រោយទៀត។

  43. bros និយាយថា ៖

    បាទខ្ញុំសូមអរគុណបងហើយ ដែលបងចំណាយពេលវេលា

    ដ៏មានតំលៃរបស់បង ដើម្បីបកស្រាយប្រាប់ដល់ខ្ញុំបាទ

    តែខ្ញុំមិនដឹងថាមានអ្វីដើម្បីជួយដល់បងវិញទេ!

    គឺខ្ញុំមានត្រឹមតែពាក្រ អរគុណដល់បងតែប៉ុន្នោះ ណាបង

    បាទអរគុណធំៗណាបង ពីខ្ញុំប្រុសទូកមាស ដែលរស់នៅ

    ភូមិ ទូកមាស ស្រុក បន្ទាយមាស ខេត្ត កំពត

    Tel +855 33 6666 033

    1. ម៉ន និយាយថា ៖

      មិនអីទេ ខ្ញុំរីករាយនឹងជួយចំពោះអ្នកដែលចង់ចេះ ចង់រៀន ចង់យល់ ។ បើមានសំណួរអី កុំទើសទាល់អី អោយតែខ្ញុំជួយបាន ខ្ញុំរីករាយនឹងជួយជានិច្ច ។ ខ្ញុំបានបន្ថែមការវាស់ភ្លើងរួចហើយ ពេលក្រោយខ្ញុំនឹងបន្ថែមការវាស់ចរន្ត និងការវាស់គ្រឿងផ្សេងៗទៀត ។
      http://visionkore.net/morn/my_electronics/using_dmm_ohmmeter.pdf

  44. bros និយាយថា ៖

    បាទខ្ញុំសូមសរសើរបងដោយស្មោះ ខ្ញុំគិតថាបងជាមនុស្សទីមួយ

    ហើយដែលមានចិត្តល្អៗដូចនេះណាបង ។

    ខ្ញុំសូមអរគុណបងដោយស្មោះសម្រាប់អ្វីៗដែលបងផ្ដល់មកអោ

    យខ្ញុំ ខ្ញុំនិងខិតខំរៀន មិនអោយបងអស់សង្ឃឹមឡើយណាបង!

    1. ម៉ន និយាយថា ៖

      ខ្ញុំក៏ធ្លាប់ជួបជាមួយមនុស្សដែលមានចិត្តល្អជាងខ្ញុំទៅទៀត ។ ពេលយើងបានជួបមនុស្សល្អម្នាក់ ដែលគេបានជួយយើង ដោយមិនគិតថាយើងជាអ្នកណា យើងតែងតែសរសើរគេជានិច្ច ហើយក៏មានចិត្តចង់ធ្វើដូចជាគេដែរ ។ ខ្ញុំសង្ឃឹមថាថ្ងៃក្រោយ នឹងអាចជួយដល់បងប្អូនខ្មែរយើង អោយច្រើនជាងនេះទៅទៀត ។ ខ្ញុំបានបន្ថែមរបៀបវាស់ចរន្តរួចហើយ ខ្ញុំនឹងបន្ថែមរបៀបវាស់ ដាយ៉ូដ និងត្រង់ស៊ីស្ទ័រ អាទិត្យក្រោយទៀត ។
      http://visionkore.net/morn/my_electronics/using_dmm.pdf

  45. bros និយាយថា ៖

    បាទខ្ញុំមិនមានពាក្យអ្វីនិយាយទេណាបង គឺមានត្រឹមតែពាក្យ

    អរគុណ ដដែលហ្នឹងណាបង ។

    បាទខ្ញុំអរគុណធំៗណាបង!

    ខ្ញុំសូមជួនពរបង និងក្រុមគ្រួសារ អោយជួបតែសំណាងល្អ

    គ្រប់វេលា និងសុខភាពល្អ ណាបង!

  46. somada និយាយថា ៖

    សួស្តី បងប្រុសរីករាយណាស់ដេលបានស្គាល់

    1. ម៉ន និយាយថា ៖

      សួស្តី somada! អរគុណណាស់ដែលបានចូលមកលេងនឹងខ្ញុំ។

  47. bros និយាយថា ៖


    បាទសួស្ដីបង ម៉ន និង បងៗទាំងអស់

    ខ្ញុំបាននិយាយពីពេលមុនរួចមកហើយ

    ខ្ញុំថាបងម៉នគាត់ជាមនុស្ស ល្អ ហើយថែម

    ទាំងចិត្តល្អទៀតផង តើម៉ែនទេបងៗ ?

    ទើបបានជាគាត់ជ្រុះកាបូបបាត់ទៅហើយ

    តែងតែជួបមនុស្សដែលមានចិត្តល្អៗ

    រើសបានកាបូបរសបស់គាត់ ហើយអ្នកនោះតែង

    តែយកកាបូបរបស់គាត់មកអោយគាត់វិញ!

    ហើយពុំដែលបាត់របស់របរអ្វីឡើយ តើពិតទេបងៗ

    បាទសុំទោសផង បើមាន ខុស ឆ្គង អរគុណ

    1. ម៉ន និយាយថា ៖

      សូមអរគុណប្អូន ! ខ្ញុំជឿងថា ធ្វើល្អបានល្អ បើទោះជាមិនមែនពេលនេះ ក៏ពេលក្រោយដែរ ។

  48. bros និយាយថា ៖

    បាទពិតម៉ែនហើងបងខ្ញុំក៏យល់ថាអញ្ចឹងដែរណាបង!

  49. Tong Cheav និយាយថា ៖

    សូមជំរាបសួរអ្នកទាំងអស់គ្នាបាទ!​ ជាពិសេស បង ម៉ន …!

    ខ្ញុំបាទ ជៀវ​​ តុង (នៅផ្ទះ២៨៣ ភូមិ៤ ឃុំព្រែកខ្សាយ (ខ) ស្រុក ពាមរក៏ ខេត្តព្រៃវែង

    ខ្ញុំសូមចូលរួម ផងបាទ ពីព្រោះខ្ញុំចូលចិត្តផ្នែក អេឡិចត្រូនិចនេះខ្លាំងណាស់

    ដូ្នច្នេះបើសិនជាខុសត្រូវ សុំកុំប្រកាន់ខ្ញុំអ្វី​​​ ព្រោះរៀបានតិចតួណាស់បាទ!

    1. ម៉ន និយាយថា ៖

      បាទ ជំរាបសួរ ! ខ្ញុំរីករាយស្វាគមន៍ជានិច្ច ។

  50. vichheka pum ពុំ វិច្ឆិកា និយាយថា ៖

    ខ្ញុំ និងមិត្តភក្តិខ្ញុំចង់រៀនជាមួយលោកគ្រូតាមប្រព័ន្ធអនឡាញដែរ ក៏ប៉ុន្តែវាហួសពេលបាត់ទៅហើយ។ តើខ្ញុំត្រូវរង់ចាំដល់ពេលណា?

    1. ម៉ន និយាយថា ៖

      អាចទាក់ទងខ្ញុំនៅទីនេះ https://sites.google.com/site/yerngreanelectronics/contact-me
      រាល់ថ្ងៃសៅរ៍ ម៉ោង ១០ យប់ គឺជាថ្នាក់ជំនាន់ទី២ ទើបរៀនដល់ជំពូក៤ ។
      រាល់ថ្ងៃពុធ និង ថ្ងៃសុក្រ ម៉ោង ១១ ព្រឹក គឺជាថ្នាក់ជំនាន់ទី១ ទើបរៀនចប់ជំពូក៩ ។
      បើចង់រង់ចាំដល់ពេលខ្ញុំបើកថ្នាក់ដំបូងពីជំពូក១ទៀត គឺត្រូវរង់ចាំ២ទៅ៣ឆ្នាំទៀត ។

  51. បព្វតា និយាយថា ៖

    បេប៊ីប្លក់ ទើបកើត សូមសួស្តី !
    បេប៊ីប្លក់ ជាទារក ទើបកើត ទើបតែចេះបង្កើតប្លក់ មិនប្រសប់ បានចូលមកលេងផ្ទះបង ។​
    ស៊ីយូ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.