ថ្ងៃក្រោយខ្ញុំនឹងសរសេរអំពីបំណងនេះ ។

21 ចំលើយ ទៅ “បំណងរបស់ខ្ញុំ”

  1. ហនុមាន និយាយថា ៖

    ខ្ញុំរងចាំអានហើយ ម៉ន ! :D ស្មានតែសសេររួចហើយ ខំចូលចង់បាក់ក​! :D

  2. ម៉ន និយាយថា ៖

    បំណងនោះគឺធំ លើសពីអ្វីដែលខ្ញុំម្នាកឯងអាចធ្វើបាន តែបើមានបងប្អូនយើងជួយ ប្រហែលជាអាចធ្វើបាន ។
    គឺចង់ទៅបើកកម្មវិធីនៅស្រុកខ្មែរ ពីរ-បី ឆ្នាំ មានមួយដង ។ កម្មវិធីនេះមានដូចជា ៖ TechFest, WorkShops, និងកម្មវិធី ប្រឡងប្រជែង ផ្សែងៗ ដែលមានទាក់ទងនឹងផ្នែកវិទ្យាសាស្ត្រ ។ គឺជាបំណង ចង់អោយខ្មែរយើងមានការចូលចិត្ត ក្នុងការរៀនសូត្រខាងផ្នែក Technology ។ គឺជាបំណង ចង់អោយខ្មែរយើងមាន Robo ទាត់បាល់ ទៅចូលប្រឡងជាមួយនឹងគេ ។ គឺជាបំណង ចង់អោយខ្មែរយើង មានអ្នកចេះដឹងច្រើន ដើម្បីអាចជួយដល់ប្រទេសជាតិ ក្នុងវិស័យវិទ្យាសាស្ត្រ ។

    ១. ខ្ញុំត្រូវការកន្លែង ដើម្បីបើកកម្មវិធី ប្រហែលជា ពីរ-បី ម៉ោង ប៉ុណ្ណោះ ។ តើមានសាលា ឬកន្លែងណា អាចស្ម័គ្រចិត្តអោយខ្ញុំប្រើបន្ទប់មួយ ដែលអាចដាក់អ្នកមកចូលរួមបានទេ ?
    ២. តើមានអ្នកណាអាចស្ម័គ្រចិត្ត ជួយខ្ញុំក្នុងការចាត់ចែងកម្មវិធីទេ ?
    ៣. តើមានអ្នកណាអាចស្ម័គ្រចិត្ត ជួយខ្ញុំចាត់ចែងខាងផ្នែកស្របច្បាប់បានទេ ? ព្រោះខ្ញុំមិនចង់ធ្វើអ្វី ដែលរដ្ឋាភិបាលខ្មែរ មិនអនុញ្ញាតនោះទេ ។

    ខ្ញុំក៏ដឹងដែរថា មានសង្ឃឹមតែ២ភាគរយ តែវាជាបំណងរបស់ខ្ញុំ ។
    បើខ្ញុំជាអ្នកមាននោះ ប្រហែលជាមិនពិបាកទេ ។ តែបើរកតែអ្នកស្ម័គ្រចិត្តជួយ ប្រហែលជាយ៉ាប់ហើយ ។ តែខ្ញុំនៅតែមានសង្ឃឹមថាអាចធ្វើបាន ក្នុងថ្ងៃមួយមិនខាន ។

    1. ហនុមាន និយាយថា ៖

      បាទ ត្រូវហើយ ម៉ន មានយោបល់ល្អណាស់ ប្រសើរណាស់ ម៉ន !

  3. TT និយាយថា ៖

    បំណងបងពិតជាពិបាកនឹងធ្វើខ្លាំង ណាស់ ហើយពិបាកនឹងសំរេចទៀត តែបើបានសំរេចវិញនោះវានឹង​ប្រសើរខ្លាំងណាស់។ ខំប្រើងឡើងបង ខ្ញុំជួយជាកល្លាំងចិត្ត ហើយ​អាច​ជួយជាថវិកាបានបន្តិចបន្តួចប៉ុណ្ណោះតាមតែខ្ញុំអាចជួយបាន។ គ្រាំទ្រទាំងស្រុងក្នុងការបង្កើតគំនិតល្អៗជួយដល់សង្គមជាតិខ្មែរយើង ទាំងមូលរួមទាំងខ្ញុំផងដែរ៕

    1. ម៉ន និយាយថា ៖

      សូមអរគុណប្អូន ! ខ្ញុំនឹងចាំទុកក្នុងចិត្ត ចំពោះទឹកចិត្តដ៏ល្អរបស់ប្អូន ។

  4. យីម និយាយថា ៖

    ម៉នចង់ធ្វើ workshop ប៉ុន្មានថ្ងៃ? ការផ្សព្វផ្សាយពីវិទ្យាសាស្រ្ត បច្ចេកទេស តាមរយការធ្វើសិក្ខាសាលា ដូចមិនចាំបាច់ទាក់ទងច្បាប់ ឯណាទេ ។ បើម៉ន មិនយល់ទាស់ ម៉នអាចមកធ្វើWorkshop នៅកន្លែងខ្ញុំ CUS(Cambodian University for Specialties) ប៉ុន្តែសាលានៅតាមខេត្ត មិនមែននៅភ្នំពេញទេ ។ បើម៉នមកស្រុកខ្មែរ ម៉នអាចទាក់ទងខ្ញុំពីបញ្ហានេះ ខ្ញុំសហការដោយរីករាយ ។

    1. ម៉ន និយាយថា ៖

      ខ្ញុំសូមអរគុណទុកជាមុន ! ខ្ញុំទើបតែត្រឡប់មកពីស្រុកខ្មែរវិញ ដូច្នេះប្រហែលជាត្រូវរង់ចាំមួយឆ្នាំឬពីរឆ្នាំទៀត ។ ខ្ញុំត្រូវការតែមួយថ្ងៃទេ សាលានៅតាមខេត្តក៏មិនអីដែរ អោយតែខ្ញុំអាចទៅដល់ ។ ខ្ញុំនឹងទាក់ទងបង អំពីការធ្វើ workshop នេះ នាពេលខាងមុខនេះ ។

  5. សម្ផស្ស និយាយថា ៖

    មើ​ល​ទៅ​ហាក​ដូច​ជាយឺត​ពេល​បន្តិច​ទៅ​ហើយ!
    តែ​សុំ​ចេញ​យោ​បល់​ផង​ការ​ធ្វើ​ Work shop នេះ​ដូច​ជាអត់​មាន​បញ្ហា​អ្វី​ទេ​ទី​តាំ​ង​យើង​អាច​ទំនាក់​ទំនង​តាម​សកលវិទ្យាល័យ​បាន​អ្វី​ដែល​សំ​ខាង​នោះ​គឺ​ប្រធាន​បទ​អោយ​ច្បាស់​លាស់​ទៅ។ តើ​Work shop របស់​យើង​នឹង​ចង់​អោយ​អ្នក​ណា​ខ្លេះ​ចេះ​ហើយ​ពួកគាត់​ចេះ​អ្វី​ខ្លះ​ក្រោយ​ពី​បញ្ចប់​ Workshop នេះ ។ ​ហើយ​បើ​តាម​ខ្ញុំ​គិត​នុះ​រឿង​ថវិកា​ក៍ដូច​ជាមិន​អស់​អ្វី​ប៉ុន្មាន​ដែរ​ព្រោះ​យើង​ធ្វើ​នេះ​មិន មែន​ជាលក្ខណៈ​ Business ឯណា ។

    1. ម៉ន និយាយថា ៖

      ពីរបីខែទៀតខ្ញុំនឹងបង្ហាញ់កម្មវិធីមួយ ហើយបើមានអ្នកចូលចិត្តចង់រៀន ខ្ញុំនឹងយកទៅស្រុកខ្មែរ ដើម្បីបង្រៀន ។ កម្មវិធីនេះសម្រាបម់អ្នកដែលចេះសរសេរប្រូក្រាមកុំព្យូទ័រខ្លះៗដូចជា VB និង JavaScript បើអាចចេះខាងអេឡិចត្រូនិចតិចៗផងកាន់តែល្អ ។

  6. សម្ផស្ស និយាយថា ៖

    ពិត​ជា​ចង់​រៀន​ហើយ​បង​អោយ​តា​វា​មាន​ប្រ​យោជន៍
    បើ​បង​មក​បង្រៀន​នៅ​ស្រុក​ខ្មែរ​សូម​កុំ​ភ្លេច​ប្រាប់​ខ្ញុំ​ផង​ណា​បង

    1. ម៉ន និយាយថា ៖

      ការបង្រៀននោះមិនអីទេ ខ្ញុំខ្លាចតែរកកន្លែងមិនបាន ព្រោះខ្ញុំអត់មានស្គាល់គេផង មិនដឹងជាត្រូវទាក់ទងយ៉ាងណា ព្រោះអ្នកមករៀនត្រូវប្រើកុំព្យូទ័រដើម្បី interface ជាមួយ usb digital i/o ។

  7. muonramanh និយាយថា ៖

    ិ់I can’t write khmer language because i don’t know how to use it!
    i’m really happy when i suft this web! i’m khmer but i live in Vietnam now! now i’m a student, i want to help all khmer in viet nam can speak and write khmer! but i don’t know what shoud i do! i really upset when my friends are khmer can’t listen khmer song! and when they met they speak vietnamese not khmer! i hope someone give me advise!

  8. មួនរ៉ាម៉ាញ និយាយថា ៖

    ខ្ញុំរីករាយខ្លាំងណាស់ ពេលបានអានបំណងរបស់បង ខ្ញុំចង់ជួយបងណាស់ ក៏ប៉ុនែ្ដខ្ញុំមិនដិងថាត្រូវធ្វើដូចម៉េច បើខ្ញុំនៅប្រទេសវៀតណាមអញ្ចឹង ខ្ញុំរៀនខាងពត៌មានវិទ្យា!

    1. មួនរ៉ាម៉ាញ និយាយថា ៖

      ខ្ញុំរៀនខាងពត៌មានវិទ្យារនៅវៀតណាម ចង់ជួយបងណាស់ តែមិនដឹងត្រូវធ្វើយ៉ាងណា!

    2. ម៉ន និយាយថា ៖

      អរគុណប្អូន ចំពោះទឹកចិត្តដ៏ល្អនេះ ។
      មើលមិនឃើញថាមិនត្រូវ ថ្ងៃក្រោយប្រហែលជាប្អូនអាចជួយខ្ញុំបាន តែខ្ញុំសូមអរគុណទុកជាមុន ។

  9. bros និយាយថា ៖

    បាទពិតជាពិសេសណាស់បង ខ្ញុំសូមចូលរួមផងបាទ !

    ខ្ញុំសង្ឈឹមថាបានជួបបងនៅស្រុកខ្មែរ នៅថ្ងៃណាមួយមិនខាន

    ប្រសិនជាបងមកស្រុកខ្មែរ សូមបងជួយផ្ដល់ដល់ខ្ញុំផងបាទ

    បាទខ្ញុំអរគុណបងទុកជាមុន!

    1. ម៉ន និយាយថា ៖

      នឹងហើយ ចាំខ្ញុំប្រាប់ប្អូន ពេលណាខ្ញុំទៅលេងស្រុកខ្មែរ ។ តើអាសយដ្ឋានអ៊ីមែលរបស់ប្អូនពិតឬអត់ ? ខ្ញុំបានផ្ញើអ៊ីមែលទៅប្អូនមួយរួចហើយ ។

  10. bros និយាយថា ៖

    បាទបងខ្ញុំបានទទួល អ៊ីម៉ែលរបស់បងហើយ

    រាល់ថ្ងៃខ្ញុំប្រើអ៊ីម៉ែលមួយហ្នឹងពិតប្រាកដណាបង

    បាទខ្ញុំអរគុណធំៗ!

  11. ឬស្សីព្រៃ និយាយថា ៖

    មានមិត្តម្នាក់គាត់បានកែរច្នៃទូរស័ព្ទពីរដាក់បញ្ចូលគ្នា ទូរស័ព្ទទី1 ដាក់ស៊ីមថៃ គ្រាន់ទទួលការហៅចូលពីស្រុកថៃ ហើយបន្តសម្លេងដោយឌុយសម្លេងជូលទូរស័ព្ទទី2 ដែលទូរស័ព្ទទីពីនេះដាក់ស៊ីមខ្មែរ គ្រាន់ហៅចេញទៅតាមខេត្តនានាដែលនៅឆ្ងាយពីជាយដែនថៃ ដែលយើងមិនអាចប្រើស៊ីមថៃនៅទីឆ្ងាយៗនោះផ្ទាល់បាន ការកែរច្នៃរបៀបនេះ ដើម្បីងាយស្រួលទំនាក់ទំនងរវាងក្រុមគ្រួសាររបស់កម្មករដែលឆ្លងដែន ទៅធ្វើការនៅស្រុកថៃ ព្រោះថាវាជួយអោយចំណាយលុយតិច ជាងការហៅទូរស័ព្ទចេញ ពីទូរស័ព្ទដៃយើងទៅថៃផ្ទាល់។

    និងគាត់អាចកែរច្នៃទូរស័ព្ទដើម្បីរឿងផ្សេងៗ ដូចជាធ្វើអ្នកចាំផ្ទះ វានឹងហៅទូរស័ព្ទមកយើងពេលមានគេចូលផ្ទះ ពេលយើងមិននៅផ្ទះ (ចោរគាស់ផ្ទះ)។ ដូចជាដាក់ម៉ូតូ-ឡាន យើងអាចចុចហៅចូលលេខដែលដាក់ជាប់
    ម៉ូតូ-ឡាន អោយវាពន្លត់ម៉ាស៊ីន បើមានចោរលួច-ឆក់។

    តែគ្រាន់តែធ្វើបានចឹង ក៏មានគេតាមរក បំណងរារាំង ឬក៏ចាប់ខ្លួន ដែរណាបាទ ស្រុកយើងអ្នកចេះមិនអាចលូតលាស់កើតទេ៕ យ៉ាប់!!!

    1. ម៉ន និយាយថា ៖

      ធ្វើចឹងគេហៅថា Hacking ។ ខ្ញុំមិនដឹងច្បាប់នៅស្រុកខ្មែរទេ តែនៅអាមេរិកគឺជាការខុសច្បាប់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.